- 2020-07-21 02:19:45
- ព័ត៌មាន
បង្គោលភ្លើងស្ដុបចំនួន៣ ត្រូវបានដំឡើងលើកំណាត់ផ្លូវលេខ២១ កែនឹងផ្លូវ ២១២ ក្នុងក្រុងតាខ្មៅ
- 2020-07-21 02:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្គោលភ្លើងស្ដុបចំនួន៣ ត្រូវបានដំឡើងលើកំណាត់ផ្លូវលេខ២១ កែនឹងផ្លូវ ២១២ ក្នុងក្រុងតាខ្មៅ
ចន្លោះមិនឃើញ
បង្គោលភ្លើងស្តុបចំនួន ៣បង្គោល ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដំឡើង ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង។
ប្រភពដដែលបានបន្ដទៀតថា ការដំឡើងស្តុបចំនួន ៣ បង្គោលលើកំណាត់ផ្លូវលេខ ២១ កែងនឹងផ្លូវលេខ ២១២ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។
ក្រសួងបានឲ្យដឹងទៀតថា បន្ថែមពីនោះធ្វើការសាងសង់ ជួសជុលថែទាំ និងដាក់លូ លើកំណាត់ផ្លូវលេខ ៤ ផ្លូវលេខ ២១ ផ្លូវលេខ ១២៩ ផ្លូវលេខ ១២០ ផ្លូវលេខ ១៥១A ផ្លូវលេខ ៣៤ ផ្លូវលេខ ១៤៣ ផ្លូវលេខ ១៤ និងផ្លូវលេខ ១១០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០៕