- 2020-07-29 09:35:00
- ស្នេហា
លក្ខណៈបុរសទាំង ៦ប្រភេទ ដែលនារីៗ ញញើតមិនចង់បានជាប្តី
- 2020-07-29 09:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈបុរសទាំង ៦ប្រភេទ ដែលនារីៗ ញញើតមិនចង់បានជាប្តី
ចន្លោះមិនឃើញ
នារីៗ តែងប្រាថ្នាបុរសដែលយល់ចិត្ត និងចេះផ្ដល់តម្លៃឲ្យនាង មកធ្វើជាគូគាប់ និងរៀបការជាស្វាមីពេញច្បាប់។ ទន្ទឹមនឹងនោះដែរ បុរសៗមួយចំនួន តែងពិបាកនៅពេលចេញរាយមន្តស្នេហ៍ដាក់នារី គ្មានភាពទាក់ទាញ ហើយលទ្ធផល បានទទួលបានត្រឹមបរាជ័យ និងតែងឆ្ងល់ថា ហេតុអ្វីបានជាខ្លួនពិបាកមានស្នេហាម្ល៉េះ? មិនដូចបុរសដទៃសោះ!
តាមការពិត បុរសបែបនេះ តែងភ្លេចសង្កេតមើលខ្លួនឯង ថាមាន ៦ចំណុចនេះ ដែលនារីៗ តែងញ៉ាក ឬញញើត មិនហ៊ានទទួលធ្វើគូស្នេហ៍ ឬឈានទៅរស់នៅជាមួយជាប្ដីប្រពន្ធ។
១. បុរសប្រមឹក
ស្រមៃទៅមើលតើនារីណា ដែលចង់នៅជិតបុរស ដែលមួយថ្ងៃៗ ធុំក្លិនដូចល្មុតទុំ (ក្លិនស្រា) ហួងនោះ? គ្មាននារីណាចង់រស់នៅជាមួយបុរសដែលតែងផឹកសុរា ឬគ្រឿងស្រវឹងគ្មានថ្ងៃលោះនៅទេ។
២. ដើរយប់
បុរសដែលគិតតែដើរច្រៀងរាំ មានស្រីញីរាប់មិនអស់។
៣. ល្បែង
ធម្មតាល្បែងតែងនាំឲ្យវិនាស! គ្មានអ្នកណា ដែលមានដោយសារការលេងល្បែង មិនខ្វល់ពីធ្វើការរកស៊ីនោះទេ។ បុរសបែបនេះ នារីៗ មិនចង់បាននោះទេ។
៤.មើលរបាំច្រើន
ខុសពីការកម្សាន្តលេងម្ដងម្កាល! គឺសំដៅដល់បុរស ដែលដើរលេងកម្សាន្ត ច្រើនហួសហេតុ ភ្លេចគិតរកស៊ី។
៥. សេពគប់តែមិត្តអាក្រក់
បុរសដែលមិនចេះបែងចែក មិត្តល្អៗ គឺគិតតែដើរចូលជាមួយមិត្តពាលាអាវ៉ាសែ មិត្រប្រមឹកផឹកស៊ី ឬមិត្រគិតតែលេងល្បែងរាល់ថ្ងៃ។
៦. ខ្ជិល ជាបញ្ហាធំ១ក្នុងជីវិតដែលពិបាកស្រោចស្រង់បំផុត! ព្រោះថាបុរសប្រភេទនេះ គឺមិនខ្ចីរវីរវល់ធ្វើការងារ រស៊ីអ្វីទេ គឺដើរតែប៉ោឡែគ្មានទិសដៅ។
នារីៗ មិនត្រូវឲ្យតម្លៃលើទ្រព្យសម្បត្តិ បុណ្យស័ក្ដិ រូបរាងខ្លាំងពេកទេ គួរសង្កេតមើលអត្តចរិត ឬកពារ ពូជពង្សវង្សត្រកូល ទើបបានសុខ។
រូបភាព៖ Pinterest
ប្រភពអត្ថបទ៖ សៀវភៅយល់ដឹងអំពីអាពាហ៍ពិពាហ៍ រៀបរៀងដោយ៖ ភិក្ខុ វិជិរប្បញ្ញោ គូ សុភាព