/Corona(3)/Corona(4)/Corona(5)/5f16626072ac6_1595302440_medium.jpg)
- 2020-07-29 09:47:48
- សុខភាព
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល «ជំងឺកូវី១៩ នៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់»
- 2020-07-29 09:47:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល «ជំងឺកូវី១៩ នៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់»
ចន្លោះមិនឃើញ
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកអំពីស្ថានភាពជំងឺកូវីដ១៩ គឺស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់នៅឡើយ ដោយត្រូវបន្ដការប្រុងប្រយ័ត្ន ហើយគោរពតាមការណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងបណ្ដាញសង្គម Telegram នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា កម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់បញ្ហាការរីករាលដាលជំងឺកូវីដ១៩ បើទោះបីជាមិនទានមានការចម្លងដល់សហគមន៍នៅឡើយក៏ដោយ។ ការប្រុងប្រយ័ត្នខ្ពស់ ដោយសារកម្ពុជា បានរកឃើញវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។
ដើម្បីការពារជំងឺនេះបាន ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ៣យ៉ាង គឺ៖
១. ការរក្សាអនាម័យ៖ ត្រូវប្រកាន់ខ្ជាប់នូវកត្តាអនាម័យ លាងដៃនឹងសាប៊ូ ឬជែល ឲ្យបានញឹកញាប់ជារៀងរាល់ថ្ងៃ។
២. ប្រើប្រាស់ម៉ាស់៖ ការពារក់ម៉ាស់ត្រូវធ្វើឡើងឲ្យបានត្រឹមត្រូវ និងសុវត្ថិភាព ការពារពីការឆ្លងជំងឺកូវីដ និងជំងឺផ្សេងៗទៀត
៣. រក្សាគម្លាត៖ ការរក្សាគម្លាតនៅតែបន្ដ គឺយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ឡើងទៅ ។
ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ១៥៤នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ នៅមន្ទីរពេទ្យសរុបចំនួន ៧៧នាក់៕