- 2020-07-29 11:00:00
- ស្នេហា
ភេសជ្ជៈទាំង ៤ ប្រភេទញុំាប៉ូវទាំងសុខភាព និងល្អសម្រាប់ការបញ្ចុះទម្ងន់
- 2020-07-29 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈទាំង ៤ ប្រភេទញុំាប៉ូវទាំងសុខភាព និងល្អសម្រាប់ការបញ្ចុះទម្ងន់
ចន្លោះមិនឃើញ
បន្ថែមពីការធ្វើលំហាត់ប្រាណនិងរបបអាហារដ៏តឹងរឹង មិត្តនារីមិនគួររំលងភេសជ្ជៈដែលមានកាឡូរីទាបនោះទេ។ វាពិតជាសំខាន់ណាស់ នៅពេលអ្នកថែរក្សារាងតែអ្នកមិនបានពិនិត្យឲ្យម៉ត់ចត់ក្នុងការទទួលទានភេសជ្ជៈឲ្យបានត្រឹមត្រូវ ហេតុដូចនេះប្រសិនបើអ្នកចង់បានសុខភាពល្អនិងជំនួយក្នុងការបញ្ចុះទម្ងន់នោះគួរទទួលទានភេសជ្ជៈខាងក្រោមរួមមាន៖
១. ទឹកដោះគោមានជាតិខ្លាញ់ទាប
អ្នកណាថាញុំាទឹកដោះគោធ្វើឲ្យធាត់នោះ? បើអ្នកចេះជ្រើសរើសទឹកដោះគោដែលមានសារធាតុធាត់ទាបនោះវាមិនអីនោះទេ។ លើសពីនេះ វាក៏ជួយអ្នករក្សារាងស្រស់ស្អាតនិងគេងលក់ស្រួល ជួសជុលសាច់ដុំ និងជម្រុញដល់មេតាប៉ូលីសទៀតផង។ អ្នកគួរតែជ្រើសរើសយកទឹកដោះគោណាដែលមិនមានដាក់សារធាតុពណ៌ឬផ្ទុកជាតិស្ករមកទទួលទានឡើយ។
២. ទឹកសណ្តែក
ក្រៅពីទឹកដោះគោ អ្នកក៏អាចទទួលទានទឹកសណ្តែកបានដែរ ពិសេសអ្នកមានការប្រតិកម្មជាមួយទឹកដោះគោ។ នៅក្នុងទឹកសណ្តែកគឺសំបូរទៅដោយវីតាមីន B12 ដែលវាជួយដុតបំផ្លាញជាតិខ្លាញ់និងជួយដល់រាងកាយ។
៣. តែ Chamomile
មិនខុសពីភេសជ្ជៈពីរខាងលើទេ តែប្រភេទនេះវាពិតជាជួយអ្នកក្នុងការសម្រកទម្ងន់បានមែនដោយវាជួយដុតបំផ្លាញជាតិខ្លាញ់និងជួយធ្វើឲ្យចិត្តស្ងប់ស្ងាត់បានទៀតផង។ ចូរអ្នកព្យាយាមក្នុងទទួលទានវានៅពេលយប់មុនចូលគេងដើម្បីទទួលបានលទ្ធផលល្អ។ លើសពីនេះ តែប្រភេទនេះក៏ជួយអ្នកក្នុងការបណ្តេញជាតិពុលពីរាងកាយផងដែរ។
៤. ទឹកទំពាំងបាយជូរ
ចុងក្រោយនេះគឺ ទឹកទំពាំងបាយជូរមានផ្ទុកសារធាតុស្ករទាបដែលជួយក្នុងការសម្រកទម្ងន់បាន។ នៅក្នុងទឹកទំពាំងបាយជូរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីកម្មជួយប្រឆាំងទៅដល់ជាតិស្ករនិងលីពីតបាន។ កុំភ្លេចញុំាទឹកទំពាំងបាយជូរស្រស់ៗណា៎។
រូបភាព៖ Pinterest
ចុចអានបន្ត៖
មើលនឹងភ្នែកទទេក៏អាចដឹងថាបន្លែ ៤មុខនេះប្រើគីមីឬក៏អត់