- 2020-08-28 01:11:06
- សុខភាព
មនុស្សស្រីដែលខានរួមភេទយូរ អាចនឹងសម្តែងអាការៈ យ៉ាងដូចម្ដេច?
- 2020-08-28 01:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលខានរួមភេទយូរ អាចនឹងសម្តែងអាការៈ យ៉ាងដូចម្ដេច?
ចន្លោះមិនឃើញ
នៅពេលយើងនិយាយដល់ការរួមភេទ អ្វីដែលធ្វើឲ្យវាមានអាការៈយ៉ាប់បំផុតនោះ គឺស្ងួតខ្លាំងតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ កាលណាដែលមនុស្សស្រីមិនបានរួមភេទ ឬខានរួមភេទយូរ យើងអាចសម្គាល់ដឹងតាមរយៈអាការៈរបស់ពួកគេខាងក្រៅបានដូចជា៖
មិនសូវស្រឡាញ់ខ្លួនឯង
នៅពេលអ្នកមិនបានរួមភេទរយៈពេលយូរ ការស្រឡាញ់ខ្លួនឯងរបស់អ្នកអាចនឹងថយចុះ។ រឿងនេះគឺជាការពីតជាពិសេសតែម្តងបើសិនជាអ្នកទើបតែខានរួមភេទមួយរយៈ ខណៈពេលដែលធ្លាប់តែធ្វើវាជាប្រចាំ។ អ្នកអាចនឹងមានអារម្មណ៍ថា ខ្លួនឯងលែងមានអ្វីទាក់ទាញ ឬមិនមានតម្លៃអ្វីទាំងអស់។
ឆាប់ភ្លេចភ្លាំងច្រើន
ការដែលមិនបានរួមភេទអាចប៉ះពាល់ដល់ការចងចាំ និងសមត្ថភាពក្នុងការចាំរឿងជាច្រើនបាន។ នៅពេលអ្នកមិនបានរួមភេទរយៈពេលយុរ វាអាចនឹងប៉ះពាល់ដល់ការគិតកាន់តែខ្លាំង។ ជាលទ្ធផល អ្នកនឹងទំនងជាចេះផ្តោតអារម្មណ៍ និងចងចាំរឿងជាច្រើនបានល្អដូចមុនឡើយ។
កង្វះការគេង
នៅពេលខួរក្បាលកំពុងតែធ្វើការជាប់ វាអាចនឹងធ្វើឲ្យពិបាកផ្ចង់អារម្មណ៍ទៅលើរឿងជាច្រើន ក្នុងនោះមានទាំងការគេងផងដែរ។ ការសិក្សាបានបង្ហាញថា ការរួមភេទអាចធ្វើឲ្យមនុស្សគេងលក់កាន់តែលឿន។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទដែរ។ អ្វីដែលចម្លែកនោះគឺថា ការគិតអំពីការរួមភេទអាចធ្វើឲ្យអ្នកមិនសូវជាចង់រួមភេទទេ។
តែងតែឈឺជាប់
រឿងនេះស្តាប់មើលទៅដូចឆ្គួតអញ្ចឹង ប៉ុន្តែការដែលមិនបានរួមភេទពិតជាអាចបង្កើនឱកាសនៃការឈឺមែន ហើយក៏អាចខាត់អាយុទៀតផង។ ហេតុផលនោះគឺជាប់ទាក់ទងនឹងការគេងមិនបាណគ្រប់តែម្តង។ បើសិនជាអ្នកមិនបានគេងគ្រប់ទេ អ្នកនឹងប្រឈមកាន់តែខ្ពស់នឹងការឆ្លងជំងឺ។ ការសិក្សាក៏បានបង្ហាញដែរថា អ្នកដែលរួមភេទជាទៀងទាត់គឺរស់បានយូរជាង។
ការប្រើថ្នាំ
ការដែលលេបថ្នាំច្រើនអាចនាំឲ្យកើតជារឿងក្រហលក្រហាយច្រើនដែរ។ មានថ្នាំតាមវេជ្ជបញ្ជាច្រើនណាស់ដែលអាចធ្វើឲ្យមានផលរំខានជាការថយចុះចំណង់ផ្លូវភេទ។ បើសិនជាអ្នកមិនចង់ខ្សោយផ្លូវភេទទេ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលចាប់ផ្តើមលេបថ្នាំ។
មិនសូវមានទំនាក់ទំនងក្នុងសង្គមដូចមុន
រឿងនេះគឺជាកត្តាគួរឲ្យភ្ញាក់ផ្អើមួយទៀតនៃការមិនបានរួមភេទ។ ដើម្បីបំបែកមន្តអាគមន៍ជាប់គាំងក្នុងខ្លួន អ្នកត្រូវតែរស់នៅឲ្យមានការទំនាក់ទំនងជាមួយអ្នកដទៃ ប៉ុន្តែការមិនបានរួមភេទពិតជាអាចធ្វើឲ្យអ្នកចូលចិត្តរស់នៅតែឯង និងមិននិយាយជាមួយមនុស្សជុំវិញខ្លួនបាន។
កាន់តែចាស់ទៅៗ
ការដែលមិនបានរួមភេទរយៈពេលយុរអាចក្លាយទៅជារឿងតានតឹងក្នុងអារម្មណ៍ខ្លាំង ហើយការតានតឹងនេះអាចធ្វើឲ្យអ្នកកាន់តែឆាប់ចាស់ផង។ អ្នកក៏នឹងបាត់បង់ចំណង់ផ្លូវភេទនៅពេលអាយុកាន់តែច្រើនដែរ។ វាហាក់បីដូចជាមានរឿងច្រើនណាស់តកន្ទុយគ្នានៅពេលដែលខាន ឬមិនបានរួមភេទរយៈយូរ៕