• 2020-09-03 02:16:17
  • ស្នេហា

វិធីសាស្ត្រលួងចិត្ត មិត្តប្រុស បន្ទាប់ពីធ្វើអោយគាត់ខឹង

  • 2020-09-03 02:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាថា ចេះខឹងតែស្រីៗ ប្រុសៗក៏ចេះខឹង ហើយអន់ចិត្តដែរ គ្រាន់តែពួកគាត់មិនចេះញ៉ិកញ៉ក់ និងពូកែបង្ហាញដូចជាមនុស្សស្រីតែប៉ុននោះ។ យ៉ាងណាមិញ វិធីសាស្ត្រខាងក្រោមនេះ គឺប្រើសម្រាប់លួងមនុស្សជាទីស្រលាញ់របស់អ្នក ៖

រូបតំណាង
  • អោបគាត់ ៖ ការអោប គឺជាចិត្តសាស្ត្រលួងលោម ដ៏ពូកែ ដែលអាចព្យាបាល ភាពនឿយហត់ ការប្រចណ្ឌ ខឹង។ អ្នកគួរជ្រើសរើសការអោប ដែលអាចធ្វើអោយគាត់មានអារម្មណ៌ ល្អ ដូចជា ការទាញក្បាលរបស់គាត់ មកអោបជាប់នឹងដើមទ្រូងរបស់អ្នក ហើយអង្អែលស្មារបស់គាត់ថ្នមៗ។

  • ទុកឱកាស ឱ្យគាត់បាននិយាយប្រាប់អ្នក ៖ ការស្តាប់ របស់អ្នកម្ខាងទៀត អាចធ្វើអោយអ្នកម្ខាងទៀត មានអារម្មណ៌ល្អ ព្រោះអ្នកកំពុងតែបើកឱកាសអោយគាត់បានបង្ហាញពីអារម្មណ៌ពិតរបស់គាត់ ជាពិសេសនិយាយនូវអ្វីដែលគាត់ចង់និយាយផងដែរ។

  • ធ្វើអាហារពេលល្ងាច អោយគាត់ញ៉ាំ ៖ មនុស្សស្រីខឹង មនុស្សប្រុស ជួនទៅញ៉ាំអី ចុះបើមនុស្សប្រុសខឹងវិញ? មានអីពិបាក ធ្វើអីអោយគាត់ញ៉ាំទៅ។ ការចំអិនអាហារ អោយមនុស្សដែលយើងស្រលាញ់ញ៉ាំ ជាការសូមទោស ដ៏សែនល្អជាទីបំផុត ហើយលទ្ធផលនៃការលើកលែងទោសក៏ខ្ពស់ណាស់ដែរ។

  • ចៀសវាងការស្តីបន្ទោស ៖ កុំទាន់មកវែកញែកខុសត្រូវអីពេលហ្នឹង សំខាន់ឥលូវលួងគាត់សិន។

  • បង្កើតអារម្មណ៌ថ្មីសម្រាប់គាត់ ៖ ធ្វើអោយគាត់មានអារម្មណ៌ថា គាត់មិនបានខុសទេ តែក៏មិនបានមានន័យថាយើងខុសដែរ។ និយាយ ឬបង្ហាញតាមរយៈកាយវិការ ថាអ្នកពិតជាចង់ សូមទោស គាត់ ពិតមែន។

  • សរសេរ Love Note Cute អោយគាត់ ៖ អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ពាក្យថា អូនស្រលាញ់បង ដែលអ្នកនិយាយ ប្រសិនបើសរសេរវាលើ ក្រដាសពណ៌តូចៗ ហើយបិទនៅកន្លែងដែលគាត់អាចមើលឃើញពេលភ្ញាក់ពីគេង នោះនឹងធ្វើអោយគាត់ញញឹមពេញ១ថ្ងៃតែម្តង ហើយអាខឹងទាំងអម្បាល គឺភ្លេចអស់ហ្មង។

  • កុម្មង់អាហារថ្ងៃត្រង់ សម្រាប់គាត់ ៖ កុម្មង់អាហារដែលគាត់ចូលចិត្ត អោយគាត់ញ៉ាំ ព្រោះវាធ្វើអោយគាត់មានអារម្មណ៌ថា អ្នកស្រលាញ់គាត់ និងតែងតែយល់ពីគាត់៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់
អត្ថបទពេញនិយម