• 2020-09-05 11:48:09
  • ព័ត៌មាន

ដំណឹងល្អ! ឆាប់ៗនេះ កម្ពុជា នឹងមាន មហាវិទ្យាល័យ អាកាសចរណ៌ស៊ីវិល

  • 2020-09-05 11:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះស្ថានឯកជន ដែលមានឈ្មោះថា សាកលវិទ្យាល័យឡានម៉េកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយ រាជរដ្ឋាភិបាលកម្ពុជា និងមានវត្តមានឆាប់ៗ សម្រាប់ផ្តល់ជូននូវជំនាញសិក្សា ជាពិសេស សម្រាប់សិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៌ ទៅលើជំនាញ អាកាសចរណ៌ស៊ីវិល។ យោងតាមសេចក្តីប្រកាស ដែលចុះដោយរាជរដ្ឋាភិបាលកម្ពុជា តាមសំណើស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

រូបតំណាង

ជំនាញ អាកាសចរណ៌ស៊ីវិល ជាជំនាញ ដែលផ្តោតទៅលើ

  • ជំនាញសេវាកម្មបម្រើយន្តហោះ (Department of flight attendant)
  • ជំនាញជួសជុល និងថែទាំយន្តហោះ (Aircraft Maintenance)
  • ជំនាញគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវអាកាស (Air Traffic Control)។

យ៉ាងណាមិញ សាកលវិទ្យាល័យ ឡានម៉េកម្ពុជា ក៏មានបណ្តុះបណ្តាលកម្រិត បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៥ ដូចខាងក្រោម ៖

  • ១.មហាវិទ្យាល័យអាកាសចរណ៌ស៊ីវិល

  • ២. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

  • ៣. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

  • ៤. មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

  • ៥. មហាវិទ្យាល័យទេសចរណ៌ និងបដិសណ្ឋារកិច្ច

គួរបញ្ជាក់ដែរថា គ្រឹះស្ថានឧត្តមសិក្សា មួយនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមានទីតាំងនៅក្នុងរាជធានីភ្នំពេញផងដែរ៕

ព័ត៌មានបន្ថែម សូមអាននៅទីនេះ ៖

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី