• 2020-09-11 01:25:34
  • ស្នេហា

ទម្លាប់អាក្រក់ ទាំង១០ របស់មនុស្សប្រុស ទុកក៏មិនចំណេញ ដកចេញក៏មិនខាត

  • 2020-09-11 01:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សប្រុស មានទម្លាប់ រស់នៅខុសៗគ្នា តែយ៉ាងណាមិញ មានសកម្មភាព ក៏ដូចជាទម្លាប់មួយចំនួន ដែលគួរតែមានការផ្លាស់ប្តូរ និងសម្របអោយត្រូវជាមួយសង្គមដែលយើងរស់នៅសព្វថ្ងៃ។ មនុស្សប្រុស គួរចៀសវាង ប្រើប្រាស់ ចរិតទាំងនេះ នៅក្នុងសកម្មភាព រស់នៅប្រចាំថ្ងៃ ៖

រូបតំណាង

១. ចំនាយពេលរាប់ម៉ោង នៅមុខកញ្ចក់ ៖ មិនមែនជារឿងគួរអោយសរសើរទេ បើអ្នកប្រាប់គេថា អ្នកចំនាយពេលកន្លះថ្ងៃ (ស្មើ១២ម៉ោង) ក្នុងការតុបតែងសក់ និងជ្រើសរើសខោអាវ សម្រាប់ការចេញក្រៅ ដូចជា ការជួបជុំមិត្តភក្តិ ការណាត់ជួប ឬទៅរៀនអ្វីជាដើមនោះ។

២. អាត្មានិយម គិតតែពីប្រយោជន៌ខ្លួនឯង ៖ ស្រលាញ់ខ្លួនឯង អត់ខុសទេ ប៉ុន្តែបើអ្នក គិតពីខ្លួនឯង រហូតភ្លេចគិតពីអ្នកដ៏ទៃ អ្នកនឹងក្លាយជាមនុស្សឯកា រហូតដល់ពេលមួយ សូម្បីតែខ្លួនអ្នក ក៏អ្នកលែងខ្វល់ពីវា ដែលធ្វើអោយអ្នកប្រឈមនឹងការសម្លាប់ខ្លួន។ ភាពអាត្មានិយម របស់មនុស្ស ជាសារនៃជំងឺ Depression។

៣. ខ្លួនឯង ធ្វើអ្វីក៏បាន តែអ្នកផ្សេង No Ways ៖ លេងសើច ជាមួយគេ បានគ្រប់យ៉ាង ដល់ពេកគេលេងវិញ ខឹង ថាគេមើលងាយ លេងអត់ចេះគិត។ និយាយទៅ មិនខ្វល់ ពីគេ ខ្វល់តែអារម្មណ៌ខ្លួនឯង។

៤. ធ្វើខ្លួន ជាប្រធានបទ រាល់ពេល ៖ គាត់អត់ខ្វល់ទេ ថាអ្នកណាកើតអី ឬមានបញ្ហាអ្វី? ព្រោះគាត់តែងតែជាមនុស្ស ដែលមានបញ្ហា ជានិច្ច។ គាត់ធ្វើយ៉ាងណា អោយតែបាននិយាយ ពីរឿងរបស់ខ្លួន ទាំងពេលខ្លះ ប្រធានបទ ខាងដើម ជាប្រធានបទ របស់អ្នកដ៏ទៃក៏ដោយចុះ។

៥. អត់ចិត្ត ៖ ចង់អ្នកណាធ្លាប់ជួយ ក៏ធ្លាប់ទៅ អត់ខ្វល់ ហើយក៏មិនដែលគិត ថាត្រូវតបស្នងគេវិញដែរ ព្រោះសម្រាប់គាត់ ត្រឹមពាក្យអរគុណ ហ្នឹងវាច្រើន ពេកហើយ។

៦. យកតែចិត្ត ខ្លួនឯង ៖ ចង់បានអី ត្រូវតែបាន ហើយឥលូវ។ លោកឯង អោយប្រាក់ខែ គេប៉ុន្មាន? ម្ចាស់ជីវិតគេឬយ៉ាងម៉េច? បុរស ប្រភេទ យកតែចិត្ត ខ្លួនឯងនេះ ពិបាករស់នៅជាមួយណាស់ បើទោះបីយើងមានការអត់ធ្មត់កម្រឹតខ្ពស់យ៉ាងណាក៏ដោយ។

៧. ល្បិចច្រើន ៖ ជាមនុស្ស លាក់គំនួច គ្មានភាពស្មោះត្រង់ ធ្វើអ្វី ទាល់តែមានប្រយោជន៌ ដល់ខ្លួន ទើបព្រមធ្វើ ព្រោះខ្លាចខាត។

៨. ចង់ល្អឥតខ្ចោះ ហួសហេតុពេក ៖ អ្វីគ្រប់យ៉ាង ត្រូវតែ ល្អឥតខ្ចោះ មិនថា ការងារ ការរាប់អាន ឬសូម្បីតែស្នេហា ក៏ដោយ គាត់មិនខ្វល់ថា អារម្មណ៌អ្នកក្បែរខ្លួន យ៉ាងណានោះទេ ព្រោះគាត់មិនដែលខ្វល់សួរ ឬចាប់អារម្មណ៌ ពីអ្នកដ៏ទៃ ក្រៅអំពីខ្លួនរបស់គាត់។

៩. មិនស្តាប់ អ្នកណា ហើយមានហេតុផល ជាប់ខ្លួន យ៉ាងលើសលុបតែម្តង ៖ គាត់មិនសូវចូលចិត្តស្តាប់គេ ប៉ុន្មានទេ ព្រោះតែហេតុផលម្យ៉ាង គឺ គាត់តែងគិតថា គេមិនដល់គាត់។ មួយវិញទៀត ទោះគាត់អង្គុយស្តាប់អ្នក ក៏គាត់លើកហេតុផលនេះ ហេតុផលនោះ មិនឈប់ ដើម្បីតែម្យ៉ាង គឺបានឈ្នះ និងមើលថាខ្លួន ត្រូវមិនចេះខុស។

១០. គាត់គិតថាទង្វើអាត្មានិយមរបស់គាត់រាល់ថ្ងៃ គឺល្អបំផុតហើយ ៖ គាត់លែងខ្វល់ហើយថា គេនិយាយអី ជាមួយគាត់នោះទេ សំខាន់គាត់ត្រូវ គាត់ល្អ គាត់អត់ចេះខុស៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Art

មតិយោបល់