• 2020-09-22 07:52:20
  • ស្នេហា

កាយវិការ និងពាក្យសម្តី ដែលកូនៗ ចង់បាន ពីឪពុកម្តាយ របស់ខ្លួន

  • 2020-09-22 07:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កូនៗ គួរណាតែបានចិញ្ចឹម ដោយក្តីស្រលាញ់ ទាំងកាយវិការ និងពាក្យសម្តី ជាពិសេស គឺទង្វើ និងពាក្យសម្តី ដែលចេញពី ឪពុកម្តាយ របស់ពួកគេ តែម្តង។ មកមើល ឃ្លាទាំង១៥ ដែលឱពុកម្តាយ គួរតែឧស្សាហ៌ប្រើ ជាមួយកូនៗរបស់ខ្លួន ៖

ប៉ាម៉ាក់ ស្រលាញ់កូន ជាឃ្លា ដែលអ្នកគិតថា សាមញ្ញ តែមានន័យណាស់ សម្រាប់កូនៗរបស់អ្នក។

ប៉ាម៉ាក់ សូមទោស ជាឃ្លា ដែលបង្ហាញ ពីការដឹងខុស និងការទទួលខុសត្រូវ ដែលកូនៗរបស់អ្នក គួរណាស់តែបានលឺ ដើម្បីពួកគេ អាចយកតម្រាប់តាម។

មិនអីទេ ស្អែកគឺថ្ងៃថ្មី ហើយគ្រប់យ៉ាងនឹងល្អឡើងវិញ អ្នកអាចមិនពូកែនិយាយផ្អែមល្ហែម ឬរបៀបលើកទឹកចិត្ត តែយ៉ាងណាអ្នកត្រូវតែទម្លាប់ ជាពិសេសនិយាយវាជាមួយកូនៗរបស់អ្នក។

ប៉ាម៉ាក់ មានមោទនភាព ចំពោះកូនណាស់ ជាពាក្យសរសើរ ដែលកូនៗរបស់អ្នកចង់លឺបំផុត ចេញពីមាត់ឱពុកម្តាយ របស់ពួកគេ។

ប៉ាម៉ាក់នៅក្បែរកូន ទោះបីជាមានរឿងអ្វីក៏ដោយ ទំនុកចិត្ត ដែលកូនៗចង់បានពីឱពុកម្តាយ។

កូនមានភាពស្អាត ដែលជារបស់កូន ជាឃ្លាលើកទឹកចិត្ត ដែលមានន័យបំផុត ជាពិសេសសម្រាប់កូនស្រីៗតែម្តង។

មានរឿងអី អាចពិភាក្សាជាមួយម៉ាក់ប៉ា បានណា ឱពុកម្តាយ ជាមនុស្ស ដែលកូនៗត្រូវការជាទីបំផុត ជាពិសេសនៅពេលដែលពួកគេ មានបញ្ហា។

ម៉ាក់ប៉ា ជឿថាកូនអាចធ្វើបាន ជំនឿចិត្ត ដែលអ្នកគួរតែផ្តល់អោយកូនៗរបស់អ្នក។

កូនមានគ្រួសារ កូនមានប៉ាម៉ាក់ ដែលនៅចាំគាំទ្រ អ្នកគួរជាមនុស្សដំបូង ដែលនៅចាំគាំទ្រ លើកទឹកចិត្ត និងអោបពួកគាត់ ជាពិសេស ពេលដែលពួកគាត់ត្រូវការអ្នកបំផុត។

ម៉ាក់ប៉ា ផ្តល់សារៈសំខាន់ ដល់កូនជានិច្ច ការផ្តល់សិទ្ធនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ចាអ្វីដែលកូនៗចង់បានជាទីបំផុត។

គ្មាននរណាដែលល្អ ឥតខ្ចោះនោះទេ ក្មេង ងាយនឹងបាក់ទឹកចិត្តណាស់ ដូច្នេះ អ្នកត្រូវឧស្សាហ៌សួរនាំ និងផ្តល់កម្លាំងចិត្ត ដល់ពួកគេជានិច្ច។

ខុសគេ មិនមែនសុទ្ធតែមិនល្អ អ្នកអាចនឹងពិបាកទទួល ពេលដែលខ្លួនមើលទៅ ខុសគេ ឬចម្លែកជាងគេ ឱពុកម្តាយគួរណាស់តែបានចាប់អារម្មណ៌ចំនុចទាំងអស់នេះ។

កូនសមនឹងទទួលវា ផ្តល់កាដូ ឬពាក្យលើកទឹកចិត្ត ហើយប្រាប់កូនរបស់អ្នកថា ពួកគាត់សមនឹងទទួលរបស់ហ្នឹងណាស់។

ប៉ាម៉ាក់ លើកទោសអោយកូនគ្រប់យ៉ាង កុំទម្លាប់ ដាក់កំហុស គម្រាម សម្លុត មិនចឹងទេ អ្នកគ្មានថ្ងៃបានដឹងរឿងអ្វីពីកូនរបស់អ្នកឡើយ ហើយអ្នក នឹងស្តាយក្រោយ នូវទង្វើរបស់អ្នក។

ម៉ាក់ប៉ា និងធ្វើអ្នកស្តាប់ ដ៏ល្អរបស់កូននៅពេលកូន របស់អ្នក ប្រាប់អ្នកពីរឿងអ្វីមួយ អ្នកគួរតែយកចិត្ត ទុកដាក់ស្តាប់រឿងទាំងនោះ ហើយក៏ត្រូវធ្វើខ្លួនជាអ្នកផ្តល់ប្រឹក្សាដ៏ពូកែផងដែរ៕

កុំខ្លាច និងបង្ហាញថា អ្នកស្រលាញ់កូនរបស់អ្នក និងបារម្ភ ពីពួកគេ មិនថាជាសម្តី ឬកាយវិការ ក៏ដោយ ព្រោះ ទៅថ្ងៃមុខ អ្នកនឹងទទួលបានប្រយោជន៌ ពីសម្តី និងកាយវិការ ដែលអ្នក ប្រើជាមួយ និងកូនៗរបស់អ្នក ដូចពាក្យមួយឃ្លា ដាំអ្វីក៏ដុះទៅជាបែបនោះ ហ្នឹងឯង៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Art

មតិយោបល់
អត្ថបទពេញនិយម