• 2020-09-23 06:59:05
  • សុខភាព

រឿងដែលស្ដ្រីមានផ្ទៃពោះគ្រប់គ្នាចង់ឲ្យប្តីធ្វើបំផុតចំពោះខ្លួន

  • 2020-09-23 06:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាស្ដ្រីដែលកំពុងតែមានផ្ទៃពោះ វាប្រៀបបានដូចជាការធ្វើការងារមួយដែលពេញម៉ោងរាល់ថ្ងៃអញ្ចឹង។ ជាមួយនឹងការលូតលាស់របស់ទារកក្នុងផ្ទៃអាចជារឿងមួយមានការពិបាកខ្លាំងណាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍។

ខាងក្រោមនេះ គឺជារឿងមួយចំនួន ដែលស្ដ្រីមានផ្ទៃពោះគ្រប់រូបចង់ឲ្យប្តីរបស់នាងបានដឹង៖

  • ចង់ឲ្យប្តីម៉ាស្សាជើងឲ្យ
  • នៅពេលឃ្លានអ្វីមួយ គឺពិតជាចង់បានរបស់នោះមកញ៉ាំភ្លាម
  • មិនចង់ឲ្យប្តីនិយាយថា ខ្លួនឯងធាត់ ឬមានមាឌធំឡើយ
  • ចង់ប្រាប់ប្តីថា ខ្លួនឯងពិតជាមានភាពអាម៉ាសណាស់នូវអ្វីដែលភ្លេចភ្លាំងច្រើន
  • ចង់ប្រាប់គាត់ថា ខ្ញុំអស់កម្លាំង មិនមែនខ្ជិលទេ
  • ចង់ប្រាប់គាត់ ថ្ងៃស្អែកមិនដឹងមានអ្វីកើតឡើងទៀតទេ
  • ចង់ប្រាប់ថា ខ្ញុំមានអារម្មណ៍មិនល្អសោះ
  • ការមានផ្ទៃពោះគឺជារឿងមួយគួរឲ្យខ្លាច
  • ពិតមានមោទនៈភាពណាស់នូវអ្វីៗដែលគាត់បានធ្វើ
  • អូនស្រឡាញ់បង
  • ចង់ប្រាប់ថា មិនអាចរងចាំកូនកើតបានទៀតទេ។

សរុបទៅ ស្ដ្រីម្នាក់ត្រូវការឆ្លងកាត់រឿងច្រើនណាស់ក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាគឺជារសជាតិ នៃជីវិតដែលមានស្នេហា នៅពេលនាងយល់ព្រមដាក់កាយ និងចិត្តដើម្បីចាប់ផ្តើមសាងគ្រួសារជាមួយប្តីរបស់នាង។ ដូច្នេះ ក្នុងនាមជាប្តី វាគ្មានអ្វីដែលអ្នកត្រូវធ្វើច្រើនជាងផ្តល់នូវសេចក្តីស្រឡាញ់ ការអត់ធ្មត់ និងសេចក្តីសណ្តោសប្រណីចំពោះប្រពន្ធខ្លួនក្នុងពេលមានផ្ទៃពោះឡើយ៕

ប្រភព៖ Health.com.kh ប្រែសម្រួល៖ ម៉េង សុខសៀន

មតិយោបល់
អត្ថបទថ្មី