/Food-Health-2020/Food-Health6/5f774ef29f8da_1601654460_medium.jpg)
- 2020-10-06 06:42:00
- សុខភាព
ផ្លែឈើទាំង៥ប្រភេទដែលមានរសជាតិឆ្ងាញ់ ងាយស្រួលញ៉ាំហើយជួយឲ្យស្បែកសនិងស្រស់ថ្លា
- 2020-10-06 06:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើទាំង៥ប្រភេទដែលមានរសជាតិឆ្ងាញ់ ងាយស្រួលញ៉ាំហើយជួយឲ្យស្បែកសនិងស្រស់ថ្លា
ចន្លោះមិនឃើញ
ផ្លែឈើនីមួយៗតែងតែមានគុណប្រយោជន៍សម្រាប់សុខភាពជានិច្ច ដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីនច្រើនមុខ។ ប៉ុន្តែថ្ងៃនេះយើងនឹងនិយាយពីផ្លែឈើដែលធ្វើអោយស្បែកសរស្អាតហើយស្រស់ថ្លាទៀតផងរួមមាន៖
១. ផ្លែប៉ោម
ផ្លែប៉ោមជួយអោយស្បែកសរទន់ម៉ត់រលោង ស្រស់ថ្លា និងកាត់បន្ថយស្នាមអុចខ្មៅ។ អ្នកអាចលាយម៉ាសលាបមុខ ដោយយកផ្លែប៉ោមទាំងមូល១ ក្រឡុកជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ហើយធ្វើការលាបអោយសព្វពេញផ្ទៃមុខ និងទុកចោលរយៈពេលកន្លះម៉ោង បន្ទាប់មកធ្វើការលាងសម្អាតចេញ។ អ្នកអាចធ្វើវា១ដងក្នុង១អាទិត្យ នោះស្នាមអុចខ្មៅនឹងបាត់អស់។
២. ផ្លែក្រូច
ផ្លែក្រូចជាផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ(Fiber)និងខូឡាជេន(Collagen)។ អ្នកអាចញ៉ាំបានស្រស់ឬក៏អ្នកអាចលាយវាជាមួយយ៉ាអួ បន្ទាប់មកយកមកលាបពាសពេញផ្ទៃមុខហើយទុករយៈពេល១៥នាទី រួចហើយលាងវាចេញ។ ម៉ាសនេះជួយអោយស្បែកមុខមានជាតិសំណើម មិនស្ងួតមុខ ហើយសាកសមបំផុតសម្រាប់អ្នកមានផ្ទៃមុខមិនស្រស់ថ្លា។
៣. ផ្លែម្នាស់
ផ្លែម្នាស់មានជាតិផ្អែមនិងជូរ ហើយសម្បូរទៅដោយបេតាការ៉ូទីន(Beta Carotene) វីតាមីនC និងម៉ង់កាណេស(Manganese)ដែលវាជួយទប់ស្កាត់ការបាត់បង់ជាតិទឹក និងភាពជ្រៀវជ្រួញនៅលើផ្ទៃមុខ។ បើអ្នកចង់បានផ្ទៃមុខក្មេងជាងវ័យ អ្នកអាចញ៉ាំម្នាស់រាល់ថ្ងៃឬលាយជាម៉ាសជាមួយនឹងទឹកឃ្មុំ ហើយធ្វើការទុកចោលរយៈពេល ១៥-២០នាទី បន្ទាប់មកលាងទឹកចេញ ដែលវាជម្រុះកោសិកាស្បែកចាស់ និងដុះកោសិកាស្បែកថ្មី។
៤. ផ្លែត្របែក
ផ្លែត្របែកជាផ្លែដែលអាចញ៉ាំបានរាល់ខែ វាមានសារៈប្រយោជន៍ណាស់ ព្រោះវាសម្បូរទៅដោយវីតាមីនA និងប៉ូតាស្យូម។ អ្នកអាចញ៉ាំវាជារៀងរាល់ថ្ងៃឬធ្វើជាម៉ាស ដោយវាជួយបំបាត់ភាពជ្រៀវជ្រួញ ជួយបឺតយកភាពកខ្វក់លើផ្ទៃមុខ និងធ្វើអោយមុខមានភាពស្រស់ថ្លា។
៥. ផ្លែឪឡឹក
ផ្លែឪឡឹកមានរសជាតិផ្អែមមានពណ៍ក្រហមហើយសម្បូរទៅដោយជាតិទឹក។ អ្នកអាចញ៉ាំវាជារៀងរាល់ថ្ងៃហើយអាចធ្វើជាម៉ាសលាបលើផ្ទៃមុខដោយទុករយៈពេលកន្លះម៉ោង បន្ទាប់មកធ្វើការលាងចេញ។ នោះអ្នកនឹងទទួលបានផ្ទៃមុខដែលមានភាពទន់រលោង។
កុំភ្លេចញ៉ាំផ្លែឈើណាដើម្បីបានសម្រស់ស្រស់ស្អាត តែយ៉ាងណាមិញត្រូវធ្វើលំហាត់ប្រាណប្រចាំថ្ងៃផង ព្រោះវាជួយអោយយើងស្អាតចេញពីខាងក្នុង។
រូបភាព៖ Pinterest
ចុចអានបន្ត៖
ផ្លែឈើ៧មុខ សម្បូរវីតាមីន C ការពារខ្លួនពីគ្រុនផ្តាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ