• 2020-10-06 08:46:00
  • សុខភាព

គុណសម្បត្តិ និង គុណវិបត្តិ៩យ៉ាងនឹងកើតឡើង នៅពេលអ្នកបរិភោគអាហារហឹរៗ

  • 2020-10-06 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចម្អិនអាហារដែលមានជាតិហឹរខ្លាំង សូម្បីតែចុងភៅក៏ត្រូវពាក់ម៉ាស់ដើម្បីការពារការឈ្លក់។ ចុះទម្រាំតែញ៉ាំចូលសារពាង្គកាយ តើវានឹងមានរឿងអ្វីកើតឡើងទៅ? យ៉ាងណាមិញ ការញ៉ាំអាហារដែលហឹរគឺអាចមានផលល្អនិងផលអាក្រក់ស៊ីសងទៅលើខ្លួនប្រាណទទួលយករួមមានដូចជា៖

១. អ្នកអាចនឹងស្រកគីឡូ

ញ៉ាំហឹរអាចជួយដុតរំលាយជាតិខ្លាញ់។ បើទោះជាវាមិនអាចប្រៀបនឹងការធ្វើលំហាត់ប្រាណ និងការញ៉ាំអាហារសម្បូរដោយសារធាតុចិញ្ចឹម សារធាតុមួយដែលមានក្នុងម្ទេសគឺកាប់ស៊ីណូអ៊ីត(Capsinoids) គឺមិនមានផលប៉ះពាល់ដល់សុខភាពឡើយ តែផ្ទុយទៅវិញ វាជួយបង្កើនថាមពល និងជួយសម្រកខ្លាញ់ទៀតផង។

២. ភាពអត់ធ្មត់នៃការឈឺចាប់ត្រូវបានកើនឡើង

វាសឹងមិនគួរអោយជឿដែលថាការញ៉ាំហឹរគឺអាចកាត់បន្ថយការឈឺចាប់បាន។ តាមអ្នកជំនាញបានបញ្ជាក់ថា កាប់សៃស៊ីន (Capsaicin) ដែលជាសារធាតុពិសេសមួយដែលជួយអោយសារពាង្គកាយអ្នកធ្វើការបដិសេធទៅកន្លែងផ្សេងទៀតដែលឈឺចាប់ ដូច្នេះការញ៉ាំអាហារដែលហឹរនឹងធ្វើការភ្ញោចទៅកាប់សៃស៊ីន (Capsaicin) ដើម្បីអោយប្រតិបត្តិការទប់ស្កាត់ការឈឺចាប់ពេញរាងកាយ។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំ

នៅពេលដែលអ្នករីករាយក្នុងការទទួលទានអារហារហឹរ រាងកាយអ្នកនឹងធ្វើការប្រឆាំងនឹងការបាត់បង់ជាតិទឹក ជាពិសេសកំឡុងពេលដែលអ្នកមានអាការៈហៀរសំបោរ វាជួយទប់ស្កាត់កុំអោយមេរោគរីករាលដាលពេញសារពាង្គកាយ។ ដូច្នេះអ្នកគួរបរិភោគអាហារមានជាតិហឹរ ព្រោះវាជួយអោយប្រព័ន្ធភាពស៊ាំអ្នកមានការកើនឡើង។

៤. វាជាឱកាសកម្រមួយក្នុងការរស់បានយូរ

ការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំហឹរប្រហែល៦-៧ថ្ងៃក្នុងមួយសប្តាហ៍ គឺមានអត្រាមរណៈភាពទាបជាង១៤% ប៉ុន្តែវាមានប្រសិទ្ធភាពលុះត្រាតែអ្នកមានការរស់នៅល្អ ហើយញ៉ាំអាហារមិនបំផ្លាញសុខភាព។

៥. ការប្រើប្រាស់ស្ករនឹងត្រូវបានកាត់បន្ថយ

វាជាការពិតដែលយើងដឹងថាការញ៉ាំអាហារមានជាតិស្ករខ្ពស់គឺមិនល្អចំពោះសុខភាពនោះទេ។ អ្នកអាចញ៉ាំអាហារមានជាតិហឹរ គឺវាជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងអាហារដែលអ្នកធ្វើការបរិភោគ។ និយាយរួមពេលដែលយើងញ៉ាំរបស់ដែលហឹរហើយគឺយើងមិនចង់ញ៉ាំរបស់ដែលផ្អែមទៀតទេ ដូច្នេះវាអាចទប់ស្កាត់ការលើសជាតិស្ករផងដែរ។

៦. ប៉ះពាល់ទៅលើពន្លកជីវ្ហា

ជាការពិតណាស់នៅពេលដែលអ្នកញ៉ាំរបស់ដែលហឹរគឺអណ្តាតជាអ្នកទទួលដឹងមុនគេបង្អស់។ ការញ៉ាំហឹរពេករមែងធ្វើអោយអ្នកបាត់បង់នូវការដឺងរសជាតិផ្សេងៗ ព្រោះវាធ្វើអោយពន្លកនៃជីវ្ហាវិញ្ញាណស្ពឹក។ ប៉ុន្តែអ្នកកុំទាន់ភ័យអី ព្រោះថាវាកើតឡើងត្រឹមតែពេលខ្លីប៉ុណ្ណោះ ពន្លកជីវ្ហារបស់អ្នកនឹងដុះម្តងទៀត លើកលែងតែអ្នកញ៉ាំហឹរហួសប្រមាណ។

៧. អាចធ្វើអោយអ្នកអាលែហ្សី

មនុស្សខ្លះអាចមានអាការៈដូចជាហើមមុខឬក៏រមាស់បន្ទាប់ពីញ៉ាំរបស់ហឹរ។ នេះជាសញ្ញាដែលបង្ហាញថាអ្នកមានប្រតិកម្មដែលគេហៅថាអាលែហ្សី។ ដើម្បីដឹងនិងធ្វើការបង្ការ អ្នកគួរទៅជួបគ្រូពេទ្យជំនាញពិគ្រោះបន្ថែម។

៨. បញ្ហាក្រពះអាចនឹងមានភាពធ្ងន់ធ្ងរ

បើសិនជាពោះរបស់អ្នកឧស្សាហ៍មានបញ្ហា ការញ៉ាំហឹរគឺជារឿងដែលអាក្រក់បំផុត។ ការញ៉ាំហឹរអាចធ្វើអោយអ្នករាគរូស អាការៈក្តៅក្នុងពោះ ហើយវាមានសភាពធ្ងន់ធ្ងរបើសិនជាអ្នកមានជម្ងឺក្រពះពីមុនមកហើយ។

៩. ចុកនិងក្រហាយចុងដង្ហើម

ម្ទេសមានផ្ទុកជាតិអាស៊ីត ដែលធ្វើអោយក្រពះក្តៅ ហើយវាអាចបង្កអោយមានភាពរ៉ាំរ៉ៃក្នុងរយៈពេលយូរ។ ដូច្នេះវាក៏ប៉ះពាល់ដូចគ្នាត្រង់ចុងដង្ហើមដែលធ្វើអោយអ្នកពិបាកដកដង្ហើម។ បើសិនជាអ្នកមានអាការៈបែបនេះ អ្នកអាចញ៉ាំទឹកដោះគោឬរបស់ត្រជាក់ៗដូចជាការ៉េមដើម្បីបន្ថយជាតិក្រហាយក្នុងខ្លួនប្រាណ។

តើអ្នកចូលចិត្តញ៉ាំរបស់ហឹរណាស់មែនទេ? ហើយរបស់ហឹរអ្វីដែលអ្នកគិតថាវាហឹរខ្លាំងសម្រាប់អ្នក?

ចុចអានបន្ត៖

អាហារទាំង៥ដែលអ្នកអាចដាក់លើតុការងារ បំបាត់ការស្រេកឃ្លាន ហើយមិនធ្វើអោយធាត់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់