- 2020-10-07 06:43:00
- សុខភាព
រូបមន្តធម្មជាតិសាមញ្ញបំផុត លុបបំបាត់ស្នាមប្រេះកែងជើងយ៉ាងសក្ដិសិទ្ធិ
- 2020-10-07 06:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធម្មជាតិសាមញ្ញបំផុត លុបបំបាត់ស្នាមប្រេះកែងជើងយ៉ាងសក្ដិសិទ្ធិ
ចន្លោះមិនឃើញ
បើសិនជានិយាយពីបញ្ហាប្រេះកែងជើង នារីជាច្រើនព្រួយបារម្ភណាស់ព្រោះវាធ្វើឲ្យបាត់សោភណភាព មើលទៅមិនស្អាតពេលពាក់ស្បែកជើង។
ពេលខ្លះ បណ្ដាលឲ្យឈឺចាប់និងគួរឲ្យធុញទ្រាន់បើទោះស្បែកជើងមួយចំនួនបានរចនាមកយ៉ាងប្រណិតក៏ដោយ។ ដូច្នេះ បើអ្នកកំពុងមានទុក្ខកង្វល់នេះ អាចសាកល្បងតាមក្បួនធម្មជាតិដូចខាងក្រោម៖
១. សម្បកចេក
ញ៉ាំចេករួច កុំអាលចោលសម្បក។ អ្នកអាចយកសម្បកវាមកត្រដុសលើកែងជើងប្រហែល១៥នាទី រួចលាងទឹកចេញ ហើយជូតជើងឲ្យស្ងូត។ បន្ទាប់មកលាបគ្រីមត្រង់បរិវេណកែងជើងនោះ។ ត្រឹមរយៈពេល១សប្ដាហ៍ អ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន។
២. ទឹកឃ្មុំ
គ្រឿងផ្សំធម្មជាតិដ៏មានសំណើមបំផុតរបស់អ្នកនៅពេលនេះ គឺទឹកឃ្មុំដែលជួយឲ្យឲ្យកែងជើងប្រេះរបស់អ្នកវិលត្រលប់មកជាសភាពទន់ល្មើយបាន។ វិធីសាមញ្ញ គ្រាន់តែយកទឹកឃ្មុំសុទ្ធលាយជាមួយទឹកក្ដៅ បន្ទាប់មកដាក់ជើងអ្នកត្រាំប្រមាណ២០នាទីរាល់យប់ មុនចូលគេង។ វានឹងជួយបំបាត់អាការៈប្រេះក្រហែងនេះបាន។
៣. ប្រេងដូង
ដោយសារតែវាសម្បូរដោយវីតាមីន E ប្រេងដួងអាចជួយឲ្យជើងលែងប្រេះបែកបាន។ ដំបូងអ្នកយកទឹកក្ដៅឧណ្ហៗមកត្រាំជើងសិន ក្រោយមកម៉ាស្សាប្រអប់ជើងអ្នកដោយប្រេងដូង។ បន្ទាប់ពីរួចរាល់ អ្នកត្រូវពាក់ស្រោមជើងដើម្បីឲ្យវាមានលទ្ធភាពបញ្ចេញជាតិសំណើមមកលើជើងអ្នកបាន។ អ្នកគួរអនុវត្តវិធីនេះ នៅមុនពេលចូលគេងទើបជាការល្អ។
៤. ប្រេងអូលីវ
ក្រៅពីប្រេងដូង ជំនួយការដ៏ពិសេសមួយទៀតគឺប្រេងអូលីវ។ អ្នកគ្រាន់តែលាបវារាល់យប់ ហើយត្រូវពាក់ស្រោមជើងពេលចូលគេង។ វីតាមីនពីប្រេងអូលីវនឹងជ្រាបចូលទៅដើម្បីបង្កើតសំណើមដល់ប្រអប់ជើងរបស់អ្នក។
៥. ផ្លែល្ហុង
វិធីតាមបែបធម្មជាតិមួយទៀត គឺយកផ្លែល្ហុងចិតជាចំណិតៗ រួចមកត្រដុសលើកែងជើងប្រេះបែកនោះ។ អ្នកត្រូវអនុវត្តឲ្យបានទៀងទាត់រាល់យប់មុនចូលគេង នោះបញ្ហាស្នាមប្រេះបែកនឹងលែងវិលត្រលប់មកជារៀងរហូត៕
អានបន្ត៖ ភេសជ្ជៈ ៦ យ៉ាងដែលអាចបង្កជាបញ្ហាបាន បើផឹកក្រោយបាយល្ងាច