• 2020-10-07 08:29:02
  • ការអប់រំ

ហុងភារិន ប្រាប់ពីគន្លឹះសំខាន់ៗនៃការចងចាំ (មានវីដេអូ )

  • 2020-10-07 08:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានស្គាល់ យុវជន ហុង ភារិន ដែលជាមនុស្សមានការចងចាំល្អបំផុត ក្រោយបានល្បីឈ្មោះក្នុងការចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃកាលពីកន្លងទៅ។ នៅពេលថ្មីៗនេះ លោក ហុងភារិន បានចូលរួមកម្មវិធី សិក្ខាសាលា ស្តីអំពី «គន្លឹះនៃការចងចាំ» នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងមន្ទីរអប់រំ យុវជននិងកីឡា ទៅដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ។ ក្នុងនោះដែរ លោក ហុងភារិន បានប្រាប់ពីគន្លឹះសំខាន់ៗក្នុងការចងចាំ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ។

ចំណុចសំខាន់ៗនៃការចងចាំរបស់ លោក ហុងភារិន វិញគឺដើម្បីឲ្យមានការចងចាំបានល្អគឺត្រូវ ៖

  • សម្រាកឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យយើងមានកំលាំង និងប្រាជ្ញាឈ្លាសវៃ។

  • បរិភោគអាហារគ្រប់គ្រាន់និងមានជីវជាតិ ព្រោះអាហារជួយបំប៉នដល់ខួរក្បាលនិងសុខភាពរបស់យើង ។

  • ការធ្វើលំហាត់ប្រាណជាប្រចាំ អាចឲ្យយើងរឹងមាំ មិនត្រឹមតែជួយរាងកាយរឹងមាំទេ តែវាជួយផ្នែកខួរក្បាលផងដែរ។

  • ការធ្វើសមាធិ ជួយក្នុងការចងចាំបានល្អ ផ្តោតអារម្មណ៍បានមូល អារម្មណ៍ស្ងប់ ។

១ . អ្វីទៅជាការចងចាំ ? ការចងចាំនេះ មានមនុស្សជាច្រើនបានឲ្យនិយមន័យផ្សេងៗគ្នា តែចំពោះ ហុងភារិន វិញ បានឲ្យនិយមន័យនៃការចងចាំថា គឺជាការបកប្រែទិន្នន័យ ផ្ទុកទិន្នន័យ និងទាញយកទិន្នន័យត្រឡប់មកវិញ ។

២ . តើការចងចាំបែងចែកជាប៉ុន្មានប្រភេទ ? សម្រាប់ លោក ហុងភារិន វិញ បានបែងចែកការចងចាំជា៣ប្រភេទ គឺ ៖

  • ការចងចាំដោយញៀន មានន័យថា យើងប្រើប្រាស់ញៀនទាំង៥ របស់យើង ដើម្បីឲ្យធ្វើការចងចាំបានល្អ (ចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណ) ។

  • ការចងចាំរយះពេលខ្លី

  • ការចងចាំរយះពេលវែង

៣ . ដំណាក់កាលចងចាំ ដំណាក់កាលចងចាំ គឺជាទីតាំងរឺទីកន្លែងដែលយើង ប្រើប្រាស់ការស្រមើលស្រមៃ បង្កើតឡើងដោយខ្លួនឯង ។ ចំពោះដំណាក់កាលនៃការចងចាំ ចែកជា២ គឺ ៖

  • ការប្រើប្រាស់ដោយប្រើទីតាំងជាក់ស្តែង ( ឧទាហរណ៍ ផ្ទះ បន្ទប់រៀន សាលារៀន ហាងទំនើប ……)

  • និងការប្រើប្រាស់ដោយប្រើការគូរទីតាំងរឺរូបភាព ដោយប្រើខួរក្បាល ( ឧទាហរណ៍ ការស្រមើស្រមៃរូបភាពនៅក្នុងខួរក្បាលរបស់យើង ដូចជា ក្នុងបន្ទប់គេងរបស់យើងមានសំភារះអ្វីខ្លះ យើងគិតជារូបភាព )

៤ . ការប្រើប្រាស់ដោយអនុវត្តផ្ទាល់ ក្នុងចំណុចនេះ លោកចង់បង្ហាញថា ការចងចាំដោយប្រើទីតាំងជាក់ស្តែងគេប្រើរបៀបណា ហើយការប្រើប្រាស់ដោយគូរទីតាំងរូបភាពក្នុងខួរក្បាលគេប្រើរបៀបណា ។ ក្នុងការបង្កើតនេះ ជាជំហានដំបូងបំផុតសម្រាប់អ្នកមូលដ្ឋានគ្រឹះ អ្នកដែលថ្មី ដែលចង់មានការចងចាំបានល្អ ។ ( ឧទាហរណ៍ យើងយកក្បាលជាទីតាំងទី១ ភ្នែកជាទីតាំងទី២ ប្រមុះជាទីតាំងទី៣ មាត់ទី៤ ត្រចៀកជាទីតាំងទី៥ ។ ហើយយកទីតាំងទាំង៥នេះ ដាក់ក្នុងខួរក្បាលរបស់យើង ហើយយើងធ្វើការចងចាំវា ។ហើយយើងយកវត្ថុផ្សេង មកជំនួសទីតាំងទាំង៥នេះ ដោយយើងយក សៀវភៅ១ក្បាលដាក់ជាទីតាំងទី១ ជំនួសឲ្យក្បាល ហើយកុំព្យូទ័រដាក់ទីតាំងទី២ ជំនួសឲ្យភ្នែក នាឡិការទីតាំងទី៣ ជំនួសឲ្យច្រមុះ ខ្មៅដៃទីតាំងទី៤ ជំនួសឲ្យមាត់ និង ប៊ិចជាទីតាំងទី៥ ជំនួសឲ្យត្រចៀក ។ យើងរៀបវាទៅតាមលំដាប់លំដោយ ដើម្បីកុំឲ្យច្រឡំគ្នា បើកាលណាយើងមិនរៀបវាទៅតាមលេខរៀងទេ វាអាចធ្វើឲ្យយើង មានភាពរញ៉េរញៃ ។ ប៉ុន្តែគេអាចចងចាំដំណាក់ចងចាំបានច្រើនជាងនេះទៅទៀត ទៅតាមកម្រិតរបស់គេ ។

៥ . វិធីក្នុងការគ្រប់គ្រងដំណាក់កាលចងចាំ វិធីក្នុងការគ្រប់គ្រងដំណាក់កាលមាន៣យ៉ាង គឺ ៖

  • ត្រូវកំណត់ខ្លួនឯងថា តើក្នុង១ដំណាក់កាលមានប៉ុន្មានទីតាំង

  • រំលឹកដំណាក់កាលចងចាំ

  • ប្រើប្រាស់ដំណាក់កាលចងចាំ

សូមមើលវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់