- 2020-10-08 02:28:50
- ព័ត៌មាន
កូវីដរាលដាលដល់ក្នុងរោងចក្រផលិតម៉ាស ឆ្លងកម្មករជាង១ពាន់នាក់
- 2020-10-08 02:28:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដរាលដាលដល់ក្នុងរោងចក្រផលិតម៉ាស ឆ្លងកម្មករជាង១ពាន់នាក់
ចន្លោះមិនឃើញ
កម្មកររោងចក្រផលិតម៉ាសប្រមាណ១០០០នាក់បានធ្វើតេស្តវិជ្ជមាន មេរោគកូវីដ១៩នៅក្នុងប្រទេសស្រីលង្កាភាគខាងត្បូងទ្វីបអាស៊ី។
រោកចក្រឈ្មោះ Brandix ខាងលើគឺជារោងចក្រផលិតម៉ាស ប្រភេទម៉ាសពេទ្យដែលត្រូវនាំចេញទៅផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក។ ការរាលដាលឆ្លងកម្មករក្នុងរោងចក្រយ៉ាងគំហុកនេះ បានធ្វើឲ្យប្រទេសធំៗ ជាពិសេសអាមេរិកជាទីផ្សារទិញម៉ាសរបស់ស្រីលង្កាស្ទាក់ស្ទើរក្នុងការបន្តទិញ តទៅទៀត។
ការឆ្លងកូវីដនៅក្នុងប្រទេសស្រីលង្កាពេលនេះមានចំនួនកើនដល់ ៤៥០០នាក់ហើយ យ៉ាងណារដ្ឋាភិបាលនៅតែអះអាងថាប្រទេសរបស់ខ្លួននៅមិនទាន់មានការឆ្លងជាសហគមន៍នៅឡើយទេ៕