- 2020-10-14 07:56:16
- សុខភាព
តើអ្នកប្រមូលសំរាមនៅប្រទេសជប៉ុន ទទួលបានប្រាក់ខែប៉ុន្មាន?
- 2020-10-14 07:56:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកប្រមូលសំរាមនៅប្រទេសជប៉ុន ទទួលបានប្រាក់ខែប៉ុន្មាន?
ចន្លោះមិនឃើញ
នៅប្រទេសជប៉ុនកម្មករ ដែលប្រមូលសំរាមពីផ្លូវ មិនត្រូវបានគេហៅថា អ្នកប្រមូលសំរាមទេ តែគេហៅពួកគាត់ថា ជាវិស្វករសុខភាព។ ដោយសារតែហេតុនេះហើយទើបធ្វើឲ្យប្រទេសជប៉ុនមានផ្លូវស្អាតបំផុតនៅលើពិភពលោក។
តើលោកអ្នកចង់ដឹងទេថា វិស្វករសុខភាពទាំងនោះ ទទួលបានប្រាក់ខែប៉ុន្មានដែរទេ? ប្រាក់ខែអ្នកប្រមូលសំរាមជាមធ្យមនៅប្រទេសជប៉ុន ៣៨១០៩៦៥យេន ក្នុង១ឆ្នាំ រឺស្មើនិង ២,៤០០ដុល្លារ ក្នុង១ខែ ។ លើសពីនេះទៅទៀតពួកគេទទួលបាន ប្រាក់រង្វាន់ជាមធ្យម ៤៤ ០៧២យេន ដែលស្មើនឹង ៤១៧ដុល្លារ។
អ្នកប្រមូលសំរាម ដែលទើបនឹងចូលដែលមានបទពិសោធន៏ត្រឹម១ឆ្នាំដល់៣ឆ្នាំ ទទួលបានប្រាក់ខែជាមធ្យម ១,៨៦៣ដុល្លារ ឯអ្នកប្រមូលសំរាមកម្រិតខ្ពស់វិញ ដែលមានបទពិសោធន៏ចាប់ពី ៨ឆ្នាំឡើងទៅ ទទួលបានប្រាក់ខែជាមធ្យម ២,៨៩២ដុល្លារ។ ហេតុអ្វីបានជាពួកគាត់ទទួលបានប្រាក់ខែច្រើន គឺដោយសារផ្លូវច្បាប់ ដោយមានការងារចំនួន៣ ប្រភេទដែលត្រូវទទួលបានទូទាត់ទ្វេដង ទាំងនោះរួមមាន កខ្វក់ គ្រោះថ្នាក់ និងលំបាក៕