• 2020-10-14 07:30:00
  • សុខភាព

ក្រោយជិះកាត់ភ្លៀង ត្រូវធ្វើរឿងទាំងនេះភ្លាមបើមិនចង់ផ្តាសាយទេនោះ

  • 2020-10-14 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុមួយរយះចុងក្រោយមានការប្រែប្រួលច្រើន ហើយអ្នកអាចនឹងចៀសមិនផុតទេក្នុងការត្រូវទឹកភ្លៀង ហើយក៏ចាប់ផ្ដើមឈឺក្នុងថ្ងៃបន្ទាប់។ តិចនិចទាំង ៤​ យ៉ាងនេះអាចជួយការពារសុខភាពអ្នកក្រោយពេលត្រូវទឹកភ្លៀងបាន

១.​ ប្ដូរខោអាវសើមចោលភ្លាមៗ

អ្នកប្រហែលជាដឹងយ៉ាងច្បាស់ហើយថា ក្រោយពីត្រូវទឹកភ្លៀងហើយនោះដល់ផ្ទះត្រូវតែប្រញាប់ប្ដូរខោអាវចេញអោយបានភ្លាមៗ ទោះជាមិនសើមជោគក្ដី ចាំបាច់ណាស់ក៏គួរតែប្ដូរថ្មីដែរ​ ដើម្បីការពារកុំអោយផ្ដាសាយ ជាពិសេសបើបានសម្អាតខ្លួនដោយទឹកក្តៅឧណ្ហៗកាន់តែប្រសើរ។

២.​ ​ កក់ និង ផ្លុំសក់អោយស្ងួតភ្លាម

ក្រោយពីមុជទឹកសម្អាតខ្លួន ហើយកក់សក់រួចមកនោះ ត្រូវប្រញាប់ជូតខ្លួន​ និង​ផ្លុំសក់អោយស្ងួតភ្លាមៗ ​មិនត្រូវទុកយូរ ដោយការដែលទុកអោយសក់នៅសើមបែបនេះ ជាពិសេសក្រោយពីជិះកាត់ភ្លៀងទៀតផងនោះ ធ្វើអោយអ្នកកាន់តែផ្ដាសាយ។

៣. ទទួលទានអាហារ និង ភេសជ្ជៈក្ដៅៗ

បន្ទាប់ពីបានសម្អាតខ្លូន និង​ ផ្លាស់ប្ដូរខោអាវរួចហើយនោះ អ្នកគួរតែបរិភោគរបស់ក្ដៅ​ មិនមានអ្វីច្រើនក៏បាន អាចត្រឹមជាតែក្ដៅមួយពែង លាយជាមួយក្រូចឆ្មា ​និង ទឹកឃ្មុំបន្តិច ដោយវាមិនត្រឹមតែជួយអោយរាងកាយអ្នកកក់ក្តៅល្អនោះទេ ជាតិវីតាមីន C នៅក្នុងក្រូចឆ្មាក៏អាចជួយមិនអោយអ្នកកើតផ្ដាសាយបានមួយចំនែកផងដែរ។

៤.​ ពត់ខ្លួនស្រាលៗ

រឿងចុងក្រោយ ហើយក៏សំខាន់ផងដែរនោះ​ គឺការពត់ខ្លួនប្រាណដូចដែលអ្នកធ្លាប់ធ្វើមុន ​និង​ ក្រោយពេលហាត់ប្រាណនោះ ដោយវាអាចជួយអោយអ្នកកាន់តែមានអារម្មណ៏កក់ក្ដៅឡើង ព្រមទាំងសម្រួលសរសៃ​ ​និង​​ អោយឈាមរត់បានស្រួលផងដែរ។

ប្រភព៖ tempo ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់