• 2020-10-21 02:10:10
  • សុខភាព

សញ្ញា​​បញ្ជាក់​ថា រាងកាយ​អ្នក​ត្រូវការ​ចំណង់​ផ្លូវ​ភេទ​បន្ថែម

  • 2020-10-21 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ណែនាំ​និង​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ ការ​រួម​ភេទ​អាច​មាន​សារសំខាន់​សម្រាប់​រាងកាយ​មនុស្ស​បាន​ច្រើន​​។ វា​អាច​ជួយ​ឱ្យ​អ្នក​​សកម្ម ស្រស់​ស្រាយ​អារម្មណ៍ និង​ជំនួយ​ដល់​ខួរ​ក្បាល​បាន​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ បើ​មនុស្ស​ខាន​រួមភេទ​យូរ វា​អាច​បង្ក​ទៅ​ជា​ផល​រំខាន​មួយ​ចំនួន​ដែល​អ្នក​ស្ទើរ​តែ​មិន​បាន​ចាប់អារម្មណ៍។ ដូច្នេះ​សូម​សង្កេត​មើល​សញ្ញា​ដែល​នឹង​បង្ហាញ​ជូន​ខាង​ក្រោម​នេះ ដែល​បញ្ជាក់​ថា​រាងកាយ​អ្នក​ត្រូវ​ការ​ការ​រួម​ភេទ​ឱ្យ​បាន​គ្រប់​គ្រាន់​ជាង​មុន។

១. ឧស្សាហ៍​ឈឺ​នេះ​ឈឺ​នោះ​លើ​រាងកាយ

ការ​មិន​សូវ​បាន​រួម​ភេទ​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​អាក់ខាន​នៃ​ការ​ផលិត​អរម៉ូន Serotonin និង Endorphin ដែល​ជា​អរម៉ូន​២​ប្រភេទ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ និង​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់​បាន។ អវត្តមាន​នៃ​អរម៉ូន​ទាំង​ពីរ​នេះ​នឹង​បណ្ដាល​ឱ្យ​រាងកាយ​ទៅ​ជា​ឈឺ​នេះ​ឈឺ​នោះ​ដោយ​មិន​ដឹង​មូលហេតុ។

២. ពិបាក​ក្នុង​ការ​គេង

អារម្មណ៍​ពុះ​កញ្ជ្រោល​កើត​ឡើង​ក្នុង​ពេល​រួម​ដំណេក​អាច​ជួយ​រំញោច​ខួរក្បាល​ឱ្យ​បញ្ចេញ​អរម៉ូន Oxytocin ដែល​ជំនួយ​ដល់​ការ​គេង​របស់​មនុស្ស។ ដូច្នេះ​បើ​អ្នក​មិន​បាន​រួម​ភេទ​ ឬ​ខាន​យូរ​នោះ វា​នឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ភាព​សុខស្រួល​នៃ​ការ​គេង បណ្ដាល​ឱ្យ​ទៅ​ជាគេង​លែង​លក់ ឬ​គេង​ភ្ញាក់ៗ​ជា​ដើម។

៣. ស្បែក​​គ្មាន​ពណ៌​ស៊ីជម្ពូ

អរម៉ូន​ដែល​ត្រូវ​បាន​បង្កើត​និង​បញ្ចេញ​ក្នុង​ពេល​និង​ក្រោយ​ពេល​រួម​ភេទ អាច​ជួយ​ឱ្យ​ភាគី​ទាំង​សង​ខាង​ធូរស្បើយ​ និង​រីករាយ​។ ក្រៅ​ពី​នេះ​ វា​ក៏​ជួយ​ដល់​ស្បែក​ឱ្យ​មាន​ពណ៌​ស៊ី​ជម្ពូ​ រលោង​ភ្លឺ​ថ្លា​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ សម្រាប់​អ្នក​ដែល​ខាន​រួម​ភេទ​យូរ​​នឹង​មើល​ឃើញ​ថា​ ស្បែក​ប្រែ​ទៅ​ជា​ស្រអាប់​ គ្មាន​ភាព​រលោង ហើយ​អាច​បណ្ដាល​ទៅ​ជា​កើត​មុន​ ព្រោះ​តែ​រាងកាយ​មិន​បាន​បញ្ចេញ​ជាតិ​ពុល។

​៤. លែង​ស្រស់ស្រាយ​ដូច​មុន

ការ​មិន​សូវ​បាន​រួម​ភេទ ឬ​ខកខាន​យូរ​ពេក​នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​ទៅ​មនុស្ស​លែង​ចូល​ចំណោម​គេ​ដោយ​មិន​ដឹង​ខ្លួន។ នេះ​ក៏​ដោយ​សារ​តែ​រាងកាយ​មិន​សូវ​បាន​ផលិត​អរម៉ូន Endorphin ហើយ​អរម៉ូន​មួយ​ប្រភេទ​នេះ​​ហើយ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​អារម្មណ៍​របស់​មនុស្ស​ស្រស់ស្រាយ និង​រីករាយ​ក្នុង​ការ​ជួប​មនុស្ស​ថ្មី និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។

៥. ឧស្សាហ៍​មាន​អារម្មណ៍​ស្ត្រេស គិត​អ្វី​ក៏​មិន​ងាយ​ចេញ

ជឿ​ទេ​ថា បើ​អ្នក​ខាន​រួមភេទ​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ​សាក​មើល​ អ្នក​ច្បាស់​ជា​ដឹង​ខ្លួន​ថា​ ឆាប់​ឆេវឆាវ​ជាង​មុន គិត​ច្រើន​ជាង​មុន មួម៉ៅ​ច្រើន និង​គិត​អ្វី​ក៏​មិន​ចេញ​ដែរ៕

ប្រភព៖ bestie ប្រែសម្រួល៖ សុគន្ធី

មតិយោបល់
អត្ថបទថ្មី