• 2020-10-31 13:00:00
  • សុខភាព

តើអ្នកគួរធ្វើការផ្លាស់ប្តូរកម្រាលពូករបស់អ្នកនៅពេលណាទើបមិនមានផលប៉ះពាល់ដល់សុខភាព?

  • 2020-10-31 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលអ្នកដម្រេតខ្លួននៅលើពូក អ្នកប្រាកដជាទទួលបានអារម្មណ៍ស្រស់ស្រាយនៅប៉ះផ្ទាល់នឹងកម្រាលពូក។ ជាក់ស្តែងទោះបីជាកម្រាលពូកមើលទៅស្អាតក៏ដោយ តែធាតុពិតវាជាប្រភពសម្បូរទៅដោយបេរោគនិងជម្ងឺ បើសិនមិនប្តូរតាមពេលវេលាជាក់លាក់។

តាមសម្តីរបស់លោក Phillip Terno ដែលជាមីក្រូជីវវិទូនៅសកលវិទ្យាល័យញូយ៉កបានបង្ហាញថាកាលណាដែលពពួកបាក់តេរីតោងស្អិតជាប់នឹងកម្រាលពូក វានឹងធ្វើអោយអ្នកឈឺ។ ពពួកបាក់តេរីនិងពពួកផ្សិតមានវត្តមានក្នុងកម្រាលពូក កើតមានដោយសារតែការបែកញើស ទឹកមាត់ ឬដោយសារការប៉ះផ្ទាល់នឹងស្បែក។ កាលណាដែលអ្នកគេងនៅលើកម្រាលពូកមិនមានការផ្លាស់ប្តូរថ្មីឬបោកគក់ វាអាចបង្កអោយអ្នកឆួលច្រមុះឬ កណ្តាស់ ពីព្រោះភ្នាក់ងារបង្កជម្ងឺនឹងទំជាប់មាត់របស់អ្នកពេលដែលអ្នកកំពុងគេងលង់លក់។ ការស្រាវជ្រាវបានបង្ហាញថាខ្នើយដែលប្រើប្រាស់រយៈពេល១០ឆ្នាំបានរកឃើញថាមានពពួកផ្សិតចំនួន១៦ប្រភេទ។

ដូច្នេះបើសិនជាអ្នកមិនចង់ឆ្លងជម្ងឺផ្សេងៗឬអាលាក់ហ្សី អ្នកអាចធ្វើការផ្លាស់ប្តូរកម្រាលពូកមួយសប្តាហ៍ម្តង ដើម្បីបង្ការកុំអោយកកើតមេរោគនិងបាក់តេរីដែលបង្កជម្ងឺដល់សារពាង្គកាយ។

រូបភាព៖ Pinterest

ចុចអានបន្ត៖

គ្រោះថ្នាក់ទាំង១០យ៉ាងកើតឡើងដោយសារការអង្គុយច្រើនពេក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់
អត្ថបទពេញនិយម