• 2020-10-23 07:55:49
  • សុខភាព

មាតាបិតា​​ មិនចង់សោកស្ដាយមួយជីវិត គួរស្វែងយល់រោគសញ្ញាជំងឺប្រហោងថតបេះដូងខាងក្រោម ពីកំណើតកូន

  • 2020-10-23 07:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមជារោគសញ្ញា ដែលមាតាបិតាគួរចាប់អារម្មណ៍ចំពោះកូនៗ ដែលអាចមានជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើត ដែលវាអាស្រ័យទៅលើទំហំប្រហោងថតបេះដូចខាងក្រោម៖

១) ពេលខ្លះកុមាររស់នៅក្នុងស្ថានភាពគ្មានរោគសញ្ញាអ្វីទាំងអស់ ក្រៅពីលឺសំលេងមិនធម្មតា ពេលស្តាប់បេះដូង (Souffle systolique en rayons de roue)។

២) ពេលខ្លះទៀតមានរោគសញ្ញាដូចខាងក្រោម៖**

  • បែកញើសលើថ្ងាស
  • ដកដង្ហើមញាប់ រឺ ហត់ដង្ហក់
  • រលាកសួតញឹកញាប់
  • ដើមទ្រូងឡើងប៉ោង
  • ការលូតលាស់យឺតយ៉ាវ
  • ​សភាពស្បែកឡើងស្វាយ ជាសញ្ញាមួយបញ្ជាក់ថាការមកទទួលធ្វើរោគវិនិច្ឆ័យឺតយ៉ាវ (CIV dépassée) មានន័យថា​​ ហួសពេលធ្វើការវះកាត់បេះដូងហើយ (Syndrome d’eisenmenger)។

ប្រសិនបើមានរោគសញ្ញា ឬអាការៈដូចដែលបានជម្រាបខាងលើ សូមនាំកូនរបស់លោកអ្នកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការរពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា ជៀសវាងយឺតពេលដែលនាំឲ្យអ្នកជំងឺរស់ក្នុងស្ថានភាពលំបាកមួយជីវិត។

ប្រភព៖ Calmett Hospital

មតិយោបល់