• 2020-10-27 03:42:20
  • សុខភាព

មិនធ្លាប់ដឹង! គ្រាន់តែផោម សោះ មានអត្ថប្រយោជន៍ដល់ម្លឹង

  • 2020-10-27 03:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផោម គឺជាប្រតិកម្មធម្មតាមួយដែលមានន័យថា អ្នកកំពុងតែមានប្រព័ន្ធរំលាយអាហារប្រកបដោយសុខភាពល្អ។ ជារៀងរាល់ថ្ងៃការបញ្ចេញផោមមានចាប់ពី ៥ ទៅ១០ដង។ ទោះបីជាយ៉ាងណាក៏ដោយ ការផោមក្រៅពីមានក្លិនមិនល្អ គឺផ្តល់សុខភាពល្អយ៉ាងច្រើនដល់មនុស្សយើងដូចជា៖

មានអារម្មណ៍ល្អ

បើយើងនិយាយដោយបើកចំហនោះគឺថា កាលណាបានផោមម្នាក់ៗតែងតែនិយាយថាស្រួលខ្លួនគ្រប់គ្នាទោះបីជាលទ្ធផលធ្វើឲ្យមនុស្សជុំវិញខ្លួនមិនពេញចិត្តក៏ដោយ។ ប៉ុន្តែបើសិនជាអ្នកសុខចិត្តទប់មិនឲ្យវាចេញ វាពិតជាមិនសូវល្អឡើយ។ ដូច្នេះដើម្បីកុំឲ្យខ្មាស់គេ ឬប៉ះពាល់ដល់សុខភាព គួរតែរកកន្លែងណាដែលអាចផោមបានស្រួលទៅ។

បន្ថយការហើមពោះ

តើអ្នកមានអារម្មណ៍ហើមពោះទេ? តើយល់ថាខោតឹងដែរទេ? នេះដោយសារតែពោះវៀនមានខ្យល់ច្រើន។ ដូច្នេះពេលខ្លះពេលដែលតឹងពោះខ្លាំង វាក៏អាចសម្រួលដោយខ្លួនឯងវិញតាមរយៈការផោមនេះឯង។

អាចដឹងថាមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារ

មានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារច្រើនណាស់ដែលនាំឲ្យមនុស្សផោមច្រើន និងខ្លាំងក្លា ជាពិសេសជំងឺ Coeliac និង Lactose Intolerance។ ដូច្នេះបើសិនជាអ្នកផោមច្រើនក្រោយពីញ៉ាំអាហារច្រើន នោះអ្នកកំពុងតែមានប្រតិកម្មមួយនេះហើយ។

ជួយដល់របបអាហារឲ្យមានតុល្យភាព

មនុស្សគ្រប់គ្នាតែងចូលចិត្តញ៉ាំអាហារផ្សេងៗពីគ្នាដោយសារតែចំណង់ចំណូលចិត្តខុសគ្នា ប៉ុន្តែពួកគេមានពោះវៀនដូចគ្នា។ នៅពេលអ្នកផោមមានក្លិនស្អុយខ្លាំង នោះអាចបញ្ជាក់ថា អ្នកញ៉ាំសាច់ក្រហមច្រើន តែបើផោមមកគ្មានក្លិន នោះញ៉ាំអាហារកាបូអ៊ីដ្រាតច្រើន។

ការទប់ផោមមិនឲ្យវាចេញ មិនល្អចំពោះពោះវៀនធំឡើយ

នៅពេលយើងស្ថិតនៅកន្លែងមានមនុស្សច្រើន ស្រាប់តែចង់ផោម អ្វីដែលយើងតែងតែធ្វើនោះគឺព្យាយាមទប់កុំឲ្យវាចេញ។ ប៉ុន្តែការធ្វើបែបនេះមិនល្អឡើយ តែវាគ្រាន់តែធ្វើឲ្យជំងឺឬសដូងបាតកាន់តែធ្ងន់ធ្ងរទៅវិញទេ៕

ប្រភព៖ Health.com

មតិយោបល់