- 2020-11-05 03:51:09
- សុខភាព
ញ៉ាំកាហ្វេ ១កែវ ជារៀងរាល់ព្រឹក ជួយអោយអ្នកមានអារម្មណ៌ស្រស់ស្រាយ
- 2020-11-05 03:51:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំកាហ្វេ ១កែវ ជារៀងរាល់ព្រឹក ជួយអោយអ្នកមានអារម្មណ៌ស្រស់ស្រាយ
ចន្លោះមិនឃើញ
ថាទៅ មិនមែនញៀនទេ តែមិនអាចអត់បាន ណាមួយក៏ញ៉ាំមិនច្រើនទេ គ្រាន់តែ១កែវ ក្នុង១ថ្ងៃ តែប៉ុណ្ណោះ អ្នកដែលចូលចិត្តផឹកកាហ្វេ ប្រហែលជាយល់អារម្មណ៌១នេះ ត្រូវអត់?
ការងារពេញ១ថ្ងៃរបស់អ្នក អាស្រ័យលើការចាប់ផ្តើមនៅពេលព្រឹក ដូច្នេះ ជាការចាំបាច់បំផុត ក្នុងការជ្រើសរើស ថាតើអ្នកចង់ចាប់ផ្តើមដោយរបៀបណា?
ការធ្វើលំហាត់ប្រាណ ៖ ចំណាយពេល ១៥ ឬ៣០នាទី ក្រោយពេលដែលអ្នកក្រោកពីព្រលឹម ព្រោះវាធ្វើអោយរាងកាយរបស់អ្នកបានបញ្ចេញជាតិពុល និងហ្វឹកហាត់សាច់ដុំ ដែលអាចធ្វើអោយរាងកាយ និងអារម្មណ៌របស់អ្នកស្រស់ស្រាយ ជាកត្តានៃការបំពេញការងារ បានយ៉ាងល្អពេញ១ថ្ងៃ។
ការទទួលទានអាហារពេលព្រឹក ៖ សំខាន់ណាស់ដឹងអត់ ក្នុងការទទួលទានអាហារ នៅពេលព្រឹក ព្រោះវាធ្វើអោយរាងកាយរបស់អ្នកមានភាពរឹងមាំ និងមានកម្លាំងនៅក្នុងការបំពេញការងារពេញ១ថ្ងៃ។
ញ៉ាំកាហ្វេ ១កែវ ជារៀងរាល់ព្រឹក ៖ ការចាប់ផ្តើម ថ្ងៃដ៏ស្រស់ស្រាយ គួរតែមានកាហ្វេ១កែវ បន្ទាប់ពីការហាត់ប្រាណ និងទទួលទានអាហារពេលព្រឹករួច ព្រោះសារធាតុកាហ្វេអ៉ីន ធ្វើអោយអ្នកមានអារម្មណ៌ស្រស់ស្រាយ និងជានាឡិការោទ៍ដ៏ល្អបំផុត ដែលជួយអ្នកមិនអោយងងុយគេង នៅពេលកំពុងធ្វើការ មិនត្រឹមតែប៉ុណ្ណោះ អាចធ្វើអោយអ្នកបំពេញការងារបានយ៉ាងល្អពេញ១ថ្ងៃផងដែរ។
កាហ្វេ ជាភេសជ្ជៈដែលអ្នកគួរជ្រើសរើសសម្រាប់ជាអាហារនៅពេលព្រឹក តែយ៉ាងណាកុំញ៉ាំច្រើនពេកណា ព្រោះវាក៏មានផលប៉ះពាល់ដែរ ប្រសិនបើអ្នកញ៉ាំក្នុងកម្រឹតច្រើន និងខុសពេលវេលា (ពេលល្ងាច ឬមុនពេលចូលគេង)៕