• 2020-11-06 09:55:00
  • សុខភាព

ពិតអត់ អយស្ទឺ ជួយបង្កើនចំណង់ផ្លូវភេទ ?

  • 2020-11-06 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទទួលទានអាហារដែលមានជាតិស័ង្កសីខ្ពស់អាចជួយជំរុញដល់ចំណង់ផ្លូវភេទរបស់អ្នកដោយជួយធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមនិងកម្រិតអរម៉ូន។ អយស្ទឺ ជាជម្រើសល្អបំផុត ព្រោះវាជាប្រភេទគ្រឿងសមុទ្រដែលសំបូរទៅដោយជាតិស័ង្គសី។

អយស្ទឺមិនត្រឹមតែសំបូរទៅដោយជាតិស័ង្កសី ដែលជំរុញផ្លូវភេទ ថែមទាំងជួយបង្កើនលំហូរឈាម ដែលអាចជួយលំហូរឈាមទៅកាន់សរីរាង្គភេទ និងមានសារៈសំខាន់ចំពោះការមានកូនរបស់បុរសព្រោះវាជួយគ្រប់គ្រងកម្រិតតេស្តូស្តេរ៉ូន។ អយស្ទឺ មានផ្ទុកជាតិស័ង្កសី ជាងប្រភពអាហារដ៏ទៃទៀត ប៉ុន្តែបើអ្នកមិនចូលចិត្តជាប្រភេទអយស្ទឺ អ្នកអាចជ្រើសរើស បង្កងឬក្តាមជំនួសបាន ព្រោះវាជាប្រភេទផ្ទុកស័ង្កសី។យោងតាមការស្រាវជ្រាវ កង្វះស័ង្កសីមានឥទ្ធិពលអវិជ្ជមានទៅលើកម្រិតតេស្តូស្តេរ៉ូន។

ចុះបើញ៉ាំគ្រឿងសមុទ្រអត់បាន គួរធ្វើយ៉ាងណា? កុំទាន់អស់សង្ឃឹម ខាងក្រោមនេះ ជាប្រភេទអាហារដែលសំបូរស័ង្កសី មិនចាញ់អយស្ទឺទេ ៖

  • សាច់គោ

  • សាច់ជ្រូក

  • សណ្តែកស្ងោរ

  • គ្រាប់ល្ពៅ

  • ធញ្ញជាតិដែលមានជាតិស័ង្កសី

យ៉ាងណាមិញ ទទួលទានអាហារតែ១មុខ ក៏មិនបានដែរ គួរតែមានការធ្វើលំហាត់ប្រាណ ជាពិសេស​​ គឺការបង្កើតបរិយាកាស និងអារម្មណ៍របស់ដៃគូរ ទើបជាការល្អ៕

ប្រភព៖ healthline ប្រែ​សម្រួល​៖​ Lady

មតិយោបល់