• 2020-11-15 01:30:00
  • សុខភាព

ទឹកដោះគោ ៥ ប្រភេទស្ត្រីមានផ្ទៃពោះ ៣ខែដំបូងគួរជ្រើសរើសទទួលទានល្អសម្រាប់សុខភាពទារក

  • 2020-11-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៣ខែដំបូង សម្រាប់ស្ត្រីមានផ្ទៃពោះ គឺពិតជាពេលវេលាមួយដែលគួរតែប្រុងប្រយ័ត្នច្រើនក្នុងការជ្រើសរើសចំណីអាហារដែលមានគ្រប់នូវអាហាររូបបត្ថម្ភគ្រប់គ្រាន់ ដែលល្អ និងមានប្រយោជន៍ដល់ទារកក្នុងផ្ទៃ ពិសេសគឺទឹកដោះដោះតែម្តង។

ថ្ងៃនេះពី កញ្ញា សូមណែនាំអ្នកម៉ាក់នូវទឺកដោះ ៥ប្រភេទដែលគួរជ្រើស មកទទួលទានសម្រាប់សុខភាពអ្នកម៉ាក់ថ្មីថ្មោង និងទារកក្នុងផ្ទៃដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយមិនប៉ះពាល់សុខភាពពេលទទួលទាន។ លក្ខណៈពិសេសទឹកដោះគោដែលបង្កើតឡើងយ៉ាងពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះ ផ្តោតលើការបន្ថែមមីក្រូសារជាតិសំខាន់ៗជាច្រើន ក្នុងទឹកដោះគោ៥ ប្រភេទនោះមានដូចជា៖

១. ទឹកដោះគោជូរ

ជាប្រភេទទឹកដោះគោ ដែលបានផលិតចេញពីទឹកដោះសត្វគោ និងទឹកដោះសត្វពពែ ឬជាកែច្នៃទៅជាដោះគោម្សៅ ប៉ុន្តែត្រូវបានពង្រឹងជាមួយនឹងប្រូតូកូល​ ដែលមានអត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ដើម្បីជួយស្រូបសារធាតុចញ្ចឹមពីអាហារប្រចាំថ្ងៃបានល្អ។ អ្នកម្តាយមានផ្ទៃពោះ ក្នុង៣ខែដំបូង គួរជ្រើសទទួលទានទឹកដោះគោជូរឲ្យបានសមស្របទៅនឹងចំណូលចិត្ត និងគុណភាព ក្នុងចំណុះ ១-២ប្រអប់ បន្ថែមទៀត ក្នុងមួយថ្ងៃៗ ឬក៏អាចលាយជាមួយផ្លែឈើស្រស់ ឬញាំជាផ្លែឈើស្រស់តែម្តងក៏ល្អ។

២. ទឹកដោះគោស្រស់

ទឹកដោះគោស្រស់មួយពែងមានខ្លាញប្រហែល ៥ ក្រាមស្មើនឹង ១៤៩ កាឡូរីស្មើនឹង ២០% នៃតម្រូវការខ្លាញ់ប្រចាំថ្ងៃ។ ប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់អ្នកម្តាយមានផ្ទៃពោះមានជាតិខ្លាញ់គ្រប់គ្រាន់អ្នកម្តាយមានផ្ទៃពោះមិនចាំបាច់ផឹកទឹកដោះស្រស់ឲ្យទៀងទាត់ទេ មានន័យថាទទួលទានក៏បាន អត់ក៏បាន។

៣.ទឹកដោះគោ Skim

ទឹកដោះគោ Skim គឺសាកសមបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងរយៈពេល ៣ខែដំបូង មុនពេលឡើងទម្ងន់។ ព្រោះទឹកដោះគោប្រភេទនេះត្រូវបានផលិតចេញពីទឹកដោះគោដូចគ្នា ប៉ុន្តែត្រូវបានកាត់បន្ថយជាតិខ្លាញ់ឆ្អែត តែទឹកដោះគោប្រភេទនេះ គឺវាសំបូរវីតាមីន A,D និងE នោះទេ។ ​ផ្ទុយទៅវិញការផឹកទឹកដោះគោប្រភេទនេះ មួយថ្ងៃមួយកែវ នឹងទទួលបានកាល់ស្យូមច្រើនជាង ៣០០ មីលីក្រាម និង ៨០ កាឡូរី។

៤. ទឹកសណ្តែក

សណ្តែក ឬទឹកដោះគោលាយទឹកសណ្តែក គឺជាជម្រើសដ៏ល្អសម្រាប់អ្នកម្តាយមានផ្ទៃពោះជាច្រើន។ ព្រោះប្រូតេអ៊ីននៃទឹកដោះសណ្តែក​ បើប្រៀបធៀបទៅនឹងដោះគោ របស់ទឹកដោះគោ វាមិនមានកូលេស្តេរ៉ូទេ ហើយផ្តល់បរិមាណកាល់ស្យូម ល្អសម្រាប់ទារកនិងម្តាយ។ លើសពីនេះទៀតមានជាតិខ្លាញ់ដែលមានសារធាតុ Polyunsaturated ជួយប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង សារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រឆាំងនឹងជំងឺមហារីក។ ទឹកដោះគោសណ្តែកមួយកែវ ផ្តល់នូវជាតិកាល់ស្យូមរហូតដល់ ៣០០ មីលីក្រាម។ ប្រសិនបើអ្នកម្តាយជ្រើសរើសយកមកទទួលទានជាជម្រើសដ៏ល្អឥតខ្ចោះ។ សណ្តែកសៀងផ្តល់នូវបរិមាណ​ បន្លែមានប្រយោជន៍និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់ទារកក្នុងនោះមានអាស៊ីតហ្វូលិកវីតាមីន A,E,B12។

៥. ទឹកដោះគោ ពូជ

ទឹកដោះគោប្រភេទធម្មតា ឬទឹកដោះគោដែលផ្សំពីគ្រាប់ធញ្ញជាតិ ក្នុងផលិតផលធម្មជាតិត្រូវបានផលិតទម្រង់រាវ។ ហើយអ្នកម្តាយដែលមានផ្ទៃពោះក្នុងរយៈពេល ៣ខែដំបូងអាចលាយ ឬផឹកភ្លាមៗក្រោយចំអិនដោយខ្លួនឯង ផ្សំឡើងពីផ្លែឈើ មានដូចជាៈ សណ្តែកសៀង, សណ្តែកបៃតង, គ្រាប់ល្ង, គ្រាប់ Walnut ទឹកដោះគោ និងផ្លែពោត ទាំងនោះមានជីវជាតិច្រើនផងដែរ។ ព្រោះគ្រាប់ធញ្ញជាតិ គឺជាជម្រើសមួយល្អបំផុតសម្រាប់អ្នកដែលមានប្រតិកម្មអាឡែហ្ស៊ី Gluten និង Protein វាមិនមាន Cholesterol និងខ្លាញ់ឆ្អែតទេ គឺសំបូរទៅដោយជាតិសរសៃ អាស៊ីត Folic, វីតាមីន B, E ប្រូតេអ៊ីនកាល់ស្យូមនិងជាតិដែកមានកាឡូរីទាប និងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនប្រព័ន្ធភាពសាំ ហើយផ្តល់កាល់ស្យូម ២០០ មីលីក្រាមពីក្នុងវាផងដែរសាកសមអ្នកម៉ាក់ទទួលទានសម្រាប់សុខភាពទារកក្នុងរយៈពេល៣ខែដំបូង។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

មតិយោបល់