- 2020-11-11 04:44:00
- សុខភាព
កំហុសឆ្គងទាំង៥ក្នុងការងូតទឹកដែលប៉ះពាល់ដល់ស្បែករបស់អ្នក
- 2020-11-11 04:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសឆ្គងទាំង៥ក្នុងការងូតទឹកដែលប៉ះពាល់ដល់ស្បែករបស់អ្នក
ចន្លោះមិនឃើញ
នៅក្នុងរដូវត្រជាក់នេះ មនុស្សជាច្រើនមិនហ៊ានងូតទឹកនោះទេ ហើយការងូតទឹកមួយចំនួនក៏កំពុងតែបំផ្លាញស្បែករបស់អ្នកបាន។ តើសកម្មភាពអ្វីខ្លះកំពុងតែធ្វើអោយស្បែកអ្នកមានបញ្ហា?
១. ការងូតទឹកក្តៅយូរពេក
ការងូតទឹកក្តៅអាចធ្វើអោយអ្នកមានអារម្មណ៍ថាស្រួលខ្លួន ប៉ុន្តែអ្នកមិនបានដឹងទេថា វាធ្វើអោយស្បែកអ្នកស្ងួតដោយសារតែងូតទឹកយូរពេក។ អ្នកស្រាវជ្រាវបានបង្ហាញថាអ្នកអាចងូតទឹកក្តៅចន្លោះ៥ទៅ៧នាទីបានហើយទឹកមិនអាចក្តៅហួស៣៧0C បើមិនដូច្នោះទេ ស្បែករបស់អ្នកនឹងបាត់បង់ជាតិទឹក។
២. ប្រើប្រាស់សាប៊ូដុំដុះខ្លួន
សាប៊ូដុំមានជាតិបាសច្រើនជាងសាប៊ូទឹកដែលមានpH ស្មើនឹងស្បែករបស់អ្នក។ នៅពេលដែលអ្នកដុះសាប៊ូដុំនោះជាតិប្រេងដែលមាននៅលើស្បែកអ្នកស្រាប់នឹងបាត់បង់។ អ្នកគួរជ្រើសរើសសាប៊ូទឹកដែលផ្តល់ជាតិសំណើមដល់ស្បែក ហើយជាការល្អអ្នកអាចលាបឡេក្រោយពេលដែលងូតទឹករួច វាអាចការពារការបែកស្រកាស្បែក។
៣. កក់សក់រៀងរាល់ថ្ងៃ
អ្នកមិនគួរកក់សក់ជារៀងរាល់ថ្ងៃនោះទេ អ្នកអាចកក់៣ថ្ងៃម្តងបានហើយទើបវាមិនធ្វើអោយអ្នកមានអារម្មណ៍ថាសក់របស់អ្នកស្ងួត។
៤. ការប្រើប្រាស់ក្រែមបន្ទន់សក់
នៅពេលដែលអ្នកកក់សក់រួច អ្នករមែងប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បីផ្តល់សំណើមដល់គល់សក់និងចុងសរសៃសក់។ ប៉ុន្តែអ្នកគប្បីជ្រើសជ្រើសក្រែមបន្ទន់សក់ដែលសាកសមនឹងស្បែកក្បាលរបស់អ្នក ហើយគួរយកប្រភេទផ្តល់ជាតិទឹកទ្វេដង។
៥. មិនយកចិត្តទុកដាក់ជូតសម្អាតខ្លួនប្រាណ
មនុស្សមួយចំនួនមិនបានជូតខ្លួននៅពេលដែលងូតទឹករួច ជាការត្រឹមត្រូវ អ្នកគួរតែមានក្រមាឬកន្សែងជូតខ្លួនអ្នកដើម្បីរក្សាជាតិសំណើមនៃស្បែករបស់អ្នក៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
អ្នកមានរបបអាហារត្រឹមត្រូវ តែទម្ងន់មិនស្រកអាចមកពីកត្តាទាំងនេះ