• 2020-11-10 15:05:08
  • សុខភាព

ស្វាមី​គួរ​ធ្វើ​រឿង​ទាំងនេះ បើ​ប្រពន្ធ​របស់​អ្នក កំពុង​តែ​ចង់បាន​កូន

  • 2020-11-10 15:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះ​ៗចំនួន ៥ ដែល​មាន​ប្រសិទ្ធភាព​បំផុត ប្រសិនបើ​គូ​ស្វាមី ប្រាថ្នា​ចង់បាន​កូន​ឆាប់​ៗ ៖

គន្លឹះ​ទី​មួយ

ព្យាយាម​មើល​ទម្ងន់​របស់​ខ្លួន មិន​ត្រូវ​ឲ្យ​លើស​ខ្លាំង​នោះ​ទេ ពីព្រោះ ការ​ធាត់​ជ្រុល នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​នោះ​ទេ​។

គន្លឹះ​ទី​ពីរ

ញ៉ាំ​អាហារ​សំបូរ​វីតាមីន ពិសេស គ្រឿង​សមុទ្រ និង​គ្រប់​ធញ្ញជាតិ ពីព្រោះ វា​ជួយ​ឲ្យ​មេជី​វិត​ឈ្មោល​របស់​ខ្លាំង ហើយ​មាន​សុខភាព​ល្អ​។

គន្លឹះ​ទី​បី

ត្រួតពិនិត្យ​សុខភាព​ទាំងអស់​គ្នា ដើម្បី​រក​មើល​ឆែក​រក​មើល​បញ្ហា និង​ការ​ប្រឈម​នានា​។

គន្លឹះ​ទី​បួន

តម​ការ​ញ៉ាំ​តែ កាហ្វេ និង​ស្រា ពីព្រោះ វា​អាច​ប៉ះពាល់ ដល់​ការ​មានកូន​របស់​អ្នក​។

គន្លឹះ​ទី​ប្រាំ

ហាត់ប្រាណ និង​កាត់​បន្ថយ​ស្ត្រេ​ស ដើម្បី​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ មាន​អារម្មណ៍​ស្រស់ថ្លា ហើយ​រីករាយ​នៅ​ពេល​រួម​ភេទ​៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ Raksmey

មតិយោបល់