• 2020-11-12 08:14:31
  • សុខភាព

អ្នកណាស្មានដល់! គ្រាន់តែទប់ផោមសោះ អាចជួបបញ្ហា ៥ យ៉ាងនេះ

  • 2020-11-12 08:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមធ្យម មនុស្សម្នាក់អាចផោម ១៥ដងក្នុងមួយថ្ងៃ ហើយចំនួននោះអាចឡើងដល់ ៤០ដងក៏មានដែរ។ ការបញ្ចោញផោម គឺបណ្តាលមកពីខ្យល់ និងឧស្ម័នដែលជាប់នៅក្នុងខ្លួនអ្នក។ ថ្វីបើវាជាដំណើរការធម្មតាទាំងស្រុង ប៉ុន្តែវាអាចឮខ្លាំង ដែលបណ្តាលឲ្យយើងខ្មាសគេដែរ ប៉ុន្តែមានមូលហេតុជាច្រើន ដែលអ្នកមិនគួរទប់វាឡើយ។

១) រាងកាយរបស់អ្នក អាចនឹងស្រូបវាឡើងវិញ

នៅពេលដែលអ្នកបង្ខំឲ្យរាងកាយរបស់អ្នកទប់ផោមជាប់ រាងកាយនឹងគ្មានជម្រើសអ្វីក្រៅពីត្រូវស្រូបវាចូលឡើងវិញនោះទេ។ វាត្រូវបានដាក់ឲ្យដំណើរការម្តងទៀត ហើយក៏អាចរត់គេចខ្លួនតាមរយៈដង្ហើមរបស់អ្នក ឬពេលភើជាដើម។

២) អាចបណ្តាលឲ្យឈឺ និងក្រហាយទ្រូង

នៅពេលដែលអ្នកធ្វើចលនាសាច់ដុំដើម្បីចៀសវាងកុំឲ្យផោនចេញ នោះវានឹងបង្កើតសម្ពាធនៅក្នុងខ្លួនអ្នក ដែលអាចបណ្តាលឲ្យមានការឈឺចាប់ ឆ្អល់ និងក្រហាយទ្រូង។ ប្រសិនបើអ្នកធ្វើវាទៀងទាត់ វាក៏អាចបណ្តាលឲ្យហើមក្នុងបំពង់រំលាយអាហាររបស់អ្នកផងដែរ។

៣) ប៉ះពាល់ដល់សុខភាពពោះវៀនធំ

ការផោម អាចកម្ចាត់សម្ពាធនៅក្នុងខ្លួនអ្នកបាន។ ខណៈពេលដែលផោមអាចល្អសម្រាប់ពោះវៀនធំរបស់អ្នក ការទប់វាក៏អាចធ្វើឲ្យពោះវៀនធំអ្នកឈឺ និងអាចបង្កឲ្យមានជំងឺឬសដូងបាតផងដែរ។

៤) ធ្វើឲ្យអ្នកមានអារម្មណ៍ហើមពោះគ្រប់ពេល

ការទប់ផោម ក៏អាចធ្វើឲ្យអ្នកហើមពោះបានដែរ។

៥) វាអាចជាសញ្ញាមួយកាន់តែអាក្រក់ទៅៗ

ខណៈពេលដែលផោមគឺជាដំណើរការធម្មតា និងជួយឲ្យមានសុខភាពល្អមួយ ក្លិនរបស់វាក៏អាចចង្អុលបង្ហាញពីបញ្ហាសុខភាពដែរ ដូចជា បញ្ហារំលាយអាហារ ជាដើម។ ផោមដែលមានក្លិនស្អុយខ្លាំងពេក ក៏អាចបង្ហាញពីមាតិកាស្ពាន់ធ័រខ្ពស់នៅក្នុងខ្លួនរបស់អ្នក។ ប្រសិនបើពេលអ្នកផោមមានអារម្មណ៍ថាឈឺ ឬខុសធម្មតាផ្សេងៗ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់