• 2020-11-13 04:02:17
  • ស្នេហា

មើលហេតុផល ទាំងនេះហើយ អ្នកនឹងដឹង ហេតុអ្វីបានជាអ្នកគ្មានសង្សារ

  • 2020-11-13 04:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សកើតមក តែងមានគូរ តែអ្នកបែរជាអង្គយឆ្ងល់ថា គូររបស់អ្នក នៅឯណា? កើតហើយឬនៅ? ឬក៏ជាតិនេះ អ្នកប្រហែលជាគ្មានគូរដូចគេទេ? សំនួរទាំងនេះ លេចឡើងលើមនុស្សដែល ចូលចិត្តគិត តែមិនធ្វើ តែបែរជាមកបញ្ចេញអារម្មណ៌ ឬស៊ែរនេះ ស៊ែរនោះ មិនចេះឈប់ នៅក្នុងហ្វេសប៊ុក។ ឥលូវឈប់ឆ្ងល់ទៀតទៅ មកសាកល្បង លេងហ្គេម ជ្រើសរើសពណ៌ជាមួយគ្នា ដើម្បីដឹងថា ហេតុអ្វីបានជាអ្នកគ្មានសង្សារ ដូចគេ។

យើងមាន ៥ពណ៌សម្រាប់អ្នកជ្រើសរើស តោះសាកលេង ជាមួយគ្នា ហើយបើថាត្រូវ ស៊ែចែកមិត្តភក្តិ យើងលេងផងណា។

ទី១ ៖ បើអ្នកជ្រើសរើសពណ៌ផ្កាឈូក និយាយមិនស្រួលដូចធ្វើ ពូកែខាងផ្តល់ប្រឹក្សា ទាំងដែលខ្លួន មិនដែលគិតថាចង់បានសង្សារ។ ពេលខ្លះ អ្នកមើលទៅដូចសុទិដ្ឋិនិយមណាស់ចឹង ជាពិសេសគឺក្នុងរឿងស្នេហាហ្នឹងតែម្តង អ្នកកំពុងក្លាយជាអ្នកប្រឹក្សារឿងស្នេហាដ៏ល្អ ទាំងដែលខ្លួនឯង មិនធ្លាប់មានសង្សារ ឬមិនដែលស្កាល់អ្វីជាស្នេហាផង។

ទី២ ៖ បើអ្នកជ្រើសរើសពណ៌បៃតង បានន័យថា អ្នកបើកចំហបេះដូងរបស់អ្នក អ្នកទទួលយកគ្រប់គ្នា ដែលចូលមកក្នុងជីវិតរបស់អ្នក ប៉ុន្តែពួកគេ មិនមែនជាសង្សារ របស់អ្នកនោះឡើយ។ អារម្មណ៌ និងកាយវិការ ដូចបារម្ភ ដូចស្រលាញ់ណាស់ចឹង តែមែនទែន ពួកយើងត្រឹមមនុស្សស្គាល់គ្នា បានហើយ។

ទី៣ ៖ បើអ្នកជ្រើសរើសពណ៌ស្វាយ បានន័យថា អ្នកជាមនុស្សចង់តែមាត់ តែមិនហ៊ាន សូម្បីតែសាកល្បង។ មាត់និយាយថា ចង់បានសង្សារ ចង់បានមនុស្សយល់ចិត្ត ចង់បានអ្នកនៅក្បែរ ផ្អែកស្មារ ពេលពិបាកចិត្ត តែដល់ពេលមានគេចាប់អារម្មណ៌ រត់គេច តែស្រមោលមិនអោយគេឃើញផង។ ចរិតបែបនេះ អាចធ្វើអោយគេមិនហ៊ាននៅក្បែរអ្នក ព្រោះគេមើលដឹងថា អ្នកកំពុងបង្ហាញពីភាពមិនច្បាស់លាស់ ក្នុងការស្រលាញ់នរណាម្នាក់។

ទី៤ ៖ បើអ្នកជ្រើសរើសពណ៌ក្រហម បានន័យថា អ្នកមិនទាន់ស្គាល់ខ្លួនឯងច្បាស់នោះទេ អ្នកមិនទាន់ត្រៀមខ្លួន ក្នុងការទទួលយកនរណាម្នាក់ ចូលមកក្នុងជីវិតរបស់អ្នកឡើយ។ អារម្មណ៌មួយពេលរបស់អ្នក អាចធ្វើអោយអ្នកសម្រេចចិត្តខុស ប្រសិនអ្នកមិនចេះគ្រប់គ្រងវាអោយល្អទេនោះ ព្រោះវាមិនត្រឹមតែធ្វើអោយមនុស្សដែលអ្នកចាប់អារម្មណ៌ឈឺចាប់ តែអ្នកក៏នឹងក្លាយជាមនុស្សអាត្មានិយម ដោយសារតែភាពមិនច្បាស់លាស់ ដែលមាននៅក្នុងខ្លួនរបស់អ្នកដែរ។

ទី៥ ៖ បើអ្នកជ្រើសរើសពណ៌ខៀវ បានន័យថា អ្នកជាមនុស្សឯករាជ្យ អ្នកមិនទាន់ត្រូវការស្នេហា នៅឡើយទេ ក្នុងអំឡុងពេលនេះ អ្នកគ្រាន់តែមានអារម្មណ៌ឯកាម្តងម្កាលតែប៉ុណ្ណោះ ដូច្នេះហើយ អ្នកយកពេលទំនេរ ស៊ែច្រើនពីអារម្មណ៌របស់ខ្លួនឯង ទាំងដែលពេលខ្លះ ក៏ភ្លេចថាខ្លួនឯងបានធ្វើអី ឬនិយាយអីក៏មាន។ អ្នកគួរកែប្រែស្ថានការណ៌ជីវិត SINGLE របស់អ្នកអោយបានប្រសើរជាងនេះ កុំដើរក្រាស់ពាសវាលពាសកាល ប្រយ័ត្ន១ជីវិត នៅម្នាក់ឯង។

ទី៦ ៖ បើអ្នកជ្រើសរើសពណ៌លឿង បានន័យថា អ្នកបានប្រើជីវិតរបស់អ្នកលះបង់ច្រើន លើរឿងស្នេហា រហូតដល់ពេលខ្លះ អ្នកខ្លាច រាងចាល លែងចង់មាន លែងចង់ស្គាល់ ព្រោះនឹកឃើញម្តងៗ ធ្វើអោយជីវិតរបស់អ្នកជួបហានិភ័យ។ អ្នកគួរយកពេលព្យាបាលរបួសបេះដូងចាស់ អោយជាសះស្បើយ មុនសម្រេចចិត្ត មានស្នេហាម្តងទៀត មិនចឹងទេ មួយជីវិតនេះ អ្នកនឹងមិនមានសង្សារ ដែលច្បាស់លាស់ដូចគេទេ។

នេះគ្រាន់តែជាការលេងហ្គេមប៉ុណ្ណោះ ត្រូវចាំថាជីវិត អត់ដូចហ្គេមទេ ជាពិសេសគឺរឿងស្នេហាតែម្តង កុំប្រើអារម្មណ៌១ពេល មកបង្កើតស្នេហា ព្រោះលែងសើចជាមួយអារម្មណ៌មនុស្ស អត់សប្បាយ ដូចជាការលេងហ្គេមនោះទេ ៕

ប្រភព៖ lifehack ប្រែ​សម្រួល​៖​ Lady

មតិយោបល់