• 2020-11-17 04:44:25
  • សុខភាព

៥ជំហាននេះបើសិនជាអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ នោះជីវិតរបស់អ្នកនឹងល្អប្រសើរ។

  • 2020-11-17 04:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. ឆាប់ចូលគេងឆាប់ភ្ញាក់ឡើង

អ្នកខ្លះគឺមានទម្លាប់ខ្ជិលដែលមិនដែលក្រោកនាពេលព្រលឹម។ អ្នកអាចកែប្រែខ្លួនអ្នកដោយដាស់តឿនអោយខ្លួនអ្នកឆាប់គេង និងឆាប់ក្រោកពីដំណេក ព្រោះថាវាចំណេញពេលសម្រាប់អ្នកដើម្បីបញ្ចប់ការងារណាមួយដោយមិនចាំបាច់ចាំដល់ពេលយប់ទើបធ្វើហើយរួចរាល់។

២. ប្រើប្រាស់រាល់គ្រប់មធ្យោបាយ

នៅពេលដែលអ្នកមានបញ្ហាអ្វីមួយ អ្នកគួរតែរិះរកគ្រប់វិធីដែលអាចជួយអ្នកបាន ហើយអ្នកត្រូវតែជឿជាក់ថារឿងអ្វីក៏ដោយក៏មានដំណោះស្រាយដែរ សំខាន់ប្រហែលជាអ្នកប្រើមធ្យោបាយដែលខុស ដូចនេះអ្នកអាចសាកមធ្យោបាយផ្សេងៗទៀត។

៣. សមតាមបំណងប្រាថ្នា

មិនថាពីមុនអ្នកធ្លាប់សន្យាអ្វីចំពោះខ្លួនឯងនោះទេ អ្នកត្រូវមានទំនួលខុសត្រូវសម្រេចវាអោយបាន។ អ្នកមិនអាចកុហកខ្លួនឯងថាចាំថ្ងៃស្អែកៗរហូតនោះទេ ដោយចាប់ផ្តើមធ្វើពីឥលូវនេះទៅ។

៤. សិក្សា

បើសិនឥលូវនេះអ្នកមានអារម្មណ៍ថាធុញថប់ អ្នកអាចរៀនពីជំនាញផ្សេងៗដែលជួយអ្នកអោយរកឃើញថាអ្នកនឹងធ្វើអ្វីបន្តទៀតនៅក្នុងជីវិតរបស់អ្នក។

៥. យកចិត្តទុកដាក់ក្នុងការតែងខ្លួន

តើអ្នកគួរតែស្លៀកពាក់បែបម៉េចទើបសាកសមនឹងខ្លួនអ្នក ហើយអ្នកត្រូវចេះរៀនតុបតែងខ្លួនអោយបានស្អាតបាតពេលចេញទៅក្រៅឬជួបជុំមិត្តភក្តិ ព្រោះថាវាមានសាៈសំខាន់ណាស់ វាបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់អ្នកបាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចំពោះរឿងទាំង ៣ យ៉ាងនេះមានតែអ្នកម្នាក់ឯងទេ ដែលអាចជួយខ្លួនឯងបានបំផុតនោះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់