- 2020-11-16 02:08:00
- សុខភាព
វិធីញ៉ាំអាហារឱ្យស្រក៦គីឡូប្រើពេល១ខែ ដោយមិនបាច់ធ្វើបាបខ្លួន
- 2020-11-16 02:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីញ៉ាំអាហារឱ្យស្រក៦គីឡូប្រើពេល១ខែ ដោយមិនបាច់ធ្វើបាបខ្លួន
ចន្លោះមិនឃើញ
មនុស្សជាច្រើនជ្រើសរើសវិធីញ៉ាំថ្នាំសម្រក ឬបង្អត់អាហារខ្លួនឯងដើម្បីសម្រកទំងន់។ ប៉ុន្តែនេះគឺជាវិធីដ៏គ្រោះថ្នាក់បំផុតដែលអ្នកមិនគួរសាកល្បងឬប្រព្រឹត្តឡើយ។ នៅមានវិធីល្អៗជាច្រើនដែលអ្នកគួរតែដឹង ជាពិសេសស្រីៗបើសិនចង់បានរាងស្អាតដូចប្រាថ្នា ទោះបីញ៉ាំមួយថ្ងៃ៣ពេលដូចគេក៏ដោយ ក៏នៅតែអាចសម្រកទំងន់បានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នារីជនជាតិចិនវ័យ២៣ឆ្នាំមួយរូបបានចែករំលែកវិធីសាស្ត្រសម្រកទំងន់របស់នាងនៅលើបណ្ដាញសង្គមចិន Weibo ដូចខាងក្រោម៖
កាលពីដំបូង នាងមានទំងន់៥០គីឡូក្រាម ប៉ុន្តែដោយសារតែត្រូវអង្គុយធ្វើការយូរ មិនសូវបានធ្វើចលនាបញ្ចេញញើស នាងក៏មានក្បាលពោះមានជាតិខ្លាញ់ កាន់តែធាត់ៗទៅ ហើយតែងត្រូវបានសើចចំអកពីសង្សាររបស់នាង និងមិត្តភ័ក្ដិបានធ្វើឱ្យនាងឈឺចាប់ និងខិតខំរកវិធីសម្រកតែមិនបានសម្រេចដូចជា ការតមអាហារយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យជ្រុះសក់ រាងកាយកាន់តែហេវហត់ល្ហិតល្ហៃ សម្ពាធឈាមចុះទាបជាដើម។
តែក្រោយមក សំណាងល្អ នាងបានរៀនវិធីសម្រកទំងន់ពីមិត្តរួមការងារម្នាក់ ដោយធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹងលទ្ធផល ព្រោះតែក្បាលពោះនាងបាត់អស់ជាតិខ្លាញ់ ហើយប្រែជាកង់ៗរាបស្មើ ទោះបីមិនបាច់តមអាហារក៏ដោយ។
វិធីទី១. ញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន
ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនច្រើននឹងជួយឱ្យរាងកាយរបស់អ្នកឆ្អែតបានយូរ ដោយសារតែសារធាតុចិញ្ចឹមប្រភេទនេះវាត្រូវការពេលយូរដើម្បីរំលាយ ទើបមិនឱ្យក្រពះរបស់អ្នកត្រូវការរបស់បន្ថែមដើម្បីធ្វើការទៀត។ កាលណាអ្នកមិនសូវឃ្លាន អ្នកនឹងឃ្លាតឆ្ងាយពីការញ៉ាំរបស់ចិបចុប ឬអាហារសម្រន់ ហើយនឹងអាចរក្សាទំងន់បានឱ្យនៅថេរ ឬអាចសម្រកបានយ៉ាងល្អ។ អាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ទឹកដោះគោ យ៉ាអួ ផ្កាខាត់ណាខៀវ ត្រីធូណា ទ្រូងមាន់ គ្រាប់ល្ពៅ បង្គា និងសណ្ដែកដីជាដើម។
វិធីទី២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ
ស្រដៀងគ្នានឹងអាហារសម្បូរប្រូតេអ៊ីនដែរ កាកសរសៃដែលមានក្នុងចំណីអាហារជាពិសេសបន្លែនឹងជួយអ្នកឆ្អែតបានយូរ មិនងាយឃ្លានទៀត។ ក្រៅពីនេះ អាហារទាំងនេះមិនមានផ្ទុកកាឡូរីច្រើនដែលបង្កគ្រោះថ្នាក់ដល់រាងកាយឡើយ។ វានឹងជួយសម្រួលដល់ដំណើរការសម្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អប្រសើរ។ អាហារដែលសម្បូរជាតិកាកសរសៃមានដូចជា ពោត ពោតបារាំង ផ្សិត ការ៉ុត ផ្លែចេក ប៉ោម ដំឡូងជ្វា ផ្កាខាត់ណាខៀវ សូកូឡាជាដើម។
៣. កុំទុកឱ្យរាងកាយឃ្លានយូរពេក
បើអ្នកទុកឱ្យរាងកាយស្ថិតក្នុងសភាពឃ្លានយូរពេក រាងកាយនឹងងាយបឺតស្រូបអាហារបានច្រើនជាងបរិមាណដែលគួរទទួលទាន។ បែបនេះនឹងធ្វើឱ្យរាងកាយអ្នកកើនទំងន់ដោយមិនដឹងខ្លួន ហើយត្រូវទៅសម្រុកគ្នាផ្ទុកនៅឯពោះវៀន។ ដូច្នេះហើយទើបអ្នកគួរញ៉ាំភ្លាមៗ ពេលមានអារម្មណ៍ឃ្លាន ឬអាចជ្រើសរើសអាហារសម្រន់ដែលល្អចំពោះរាងកាយដូចជា យ៉ាអួដែលគ្មានជាតិផ្អែម ដំឡូងបារាំងចំហុយ ឬផ្លែឈើដែលមានជាតិស្ករទាបជាដើម។ ជៀសវាងការញ៉ាំអាហារបែប Fast-food ដែលសម្បូរជាតិខ្លាញ់ធ្វើឱ្យអ្នកមិនអាចស្រកគីឡូបាន។
វិធីទី៤. ញ៉ាំទឹកក្ដៅឧណ្ហៗឱ្យបានច្រើនជាង២លីត្រក្នុងមួយថ្ងៃ
ចំណុចនេះអាចមានអ្នកពិបាកអនុវត្តច្រើន ព្រោះមនុស្សភាគច្រើនមិនសូវញ៉ាំទឹកបានច្រើនតាមដែលរាងកាយត្រូវការឡើយ។ ដូច្នេះដើម្បីឱ្យផែនការសម្រកគីឡូរបស់អ្នកបានសម្រេចឆាប់ គួរញ៉ាំទឹកក្ដៅឧណ្ហៗឱ្យបាន២០នាទីមុនញ៉ាំអាហារ។ ធ្វើបែបនេះវានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតមួយចំណែក ហើយកាត់បន្ថយការញ៉ាំបានល្អជាងមុន។ វាក៏នឹងជួយឱ្យអ្នកញ៉ាំអាហារដែលមានកាឡូរីបានតិចជាងមុន។
វិធីទី៥. គេងឱ្យបាន៨ម៉ោងក្នុងមួយថ្ងៃ
ជឿទេ ពេលដែលរាងកាយអ្នកមិនបានគ្រប់គ្រាន់វានឹងធ្វើឱ្យអ្នកធាត់បាន? ចម្លើយគឺថា កាលណាគេងមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកឃ្លាន កូរពោះ និងតែងតែមានអារម្មណ៍ចង់ញ៉ាំនេះញ៉ាំនោះ។ ផ្ទុយទៅវិញ ការគេងបាន៨ម៉ោងក្នុងមួយនឹងជួយឱ្យរាងកាយអ្នកបង្កើតថាមពលបានគ្រប់គ្រាន់ និងការពារការស្រេកឃ្លានខុសពេលនៅព្រឹកស្អែក៕