• 2020-11-17 04:11:06
  • សុខភាព

រលាកបំពង់ក មិនព្រមលេបថ្នាំ អាចបង្កទៅជា ជំងឺប្រឹសបេះដូង ទៅថ្ងៃក្រោយ

  • 2020-11-17 04:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺប្រឹសបេះដូង មានមូលហេតុដែលបង្កជាច្រើនយ៉ាង ដែលក្នុងនោះមូលហេតុចម្បងនោះគឺ បណ្តាលមកពីជំងឺរលាកឈឺបំពង់ក ដែលបណ្តាលមកពីមេរោគឈ្មោះ ស្ត្រិបតូកូក។

ក្នុងកំឡុងនៃការព្យាបាលជំងឺឈឺបំពង់ក ដោយលេបថ្នាំផ្សះ (Antibiotiques) មិនបានត្រឹមត្រូវ និងគ្រប់ចំនួន អាចបង្កអោយកើតជាជំងឺប្រឺសបេះដូងទៅថ្ងៃក្រោយ (Valvulopathies rhumatismales)។ ក្រៅពីមូលហេតុនេះក៏អាចមានមេរោគផ្សេងៗទៀត រឺក៏ប្រឺសបេះដូងមនុស្សចាស់ ក៏អាចបង្កជាជំងឺប្រឺសបេះដូងដែរ។

រោគសញ្ញានៃជំងឺប្រឺសបេះដូង មានដូចជា

  • ហត់ដង្ហក់ៈ ចាប់ពីការបញ្ចេញកំលាំងតិចតួច រហូតដល់កម្រិតធ្ងន់ (Dyspnée d’effort) រឺដេកសម្រាកក៏ហត់ (Orthopnée)
  • ហើមសួត (Œdème aiguë du poumon)
  • ហើមជើង (Œdème des membres inférieurs)
  • ញ័រដើមទ្រូង (Palpitation)
  • ថ្លើមរីក និងឈឺ (Hépatomégalie & Hépatalgie)

នៅក្នុងបេះដូងមនុស្សធម្មតាមានប្រឺស (Valves) ចំនួន៤ ។ ចំនួន២ នៅបេះដូងខាងឆ្វេង គឺប្រឺសមីត្រាល់ (Valve mitrale) និងប្រឺសសរសៃឈាមអាអក (Valve aortique)។ ចំនួន២ទៀត នៅបេះដូងខាងស្តាំ គឺប្រឺសទ្រីគុយស្ពិត (Valve triscupide) និងប្រឺសសរសៃឈាមសួត (Valve pulmonaire)។ ប្រឺសទាំង៤មានសារៈសំខាន់ណាស់នៅក្នុងការធានាលំហូរឈាមពីថតមួយទៅថតមួយ រឺពីថតមួយទៅសរសៃឈាមណាមួយ។

ការការពារកុំអោយកើតមានជំងឺប្រឺសបេះដូង គឺជាកត្តាចំបង ចំពោះបងប្អូន ដែលមានរោគសញ្ញាដូចខាងក្រោម សូមរកសេវាពិគ្រោះ និងព្យាបាល អោយបានទាន់ពេលវេលា ៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់