• 2020-11-17 03:42:00
  • សុខភាព

តិចនិក៤យ៉ាង ជួយក្រោកពីគេងពេលព្រលឹមបានលឿន សម្រាប់អ្នកខ្ជិល

  • 2020-11-17 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រោក​ពី​ព្រលឹម​មិន​រួច ឬ​ចំពោះ​អ្នក​ដែល​ចង់​ផ្លាស់​ប្តូរ​ទម្លាប​មក​ក្រោក​ពី​ព្រឹក​​​​ដោយ​ខ្លួន​ឯង ​អ្នក​អាច​សាក​ល្បង​តិច​និក​ងាយ​ៗ​​ខាង​ក្រោម ​បាន។

​១ ​បើក​ភ្លើង​អំពូល ​បើក​វាំង​នន បើក​បង្អួច

​ត្រូវ​ធ្វើ​វា​ឲ្យ​លឿន ​នៅ​​ពេល​នាឡិការ​រោទិ៍​រួច ហើយ​អ្នក​ដាច់​ខាត​កុំ​ស្ទក់​ចុច​នាឡិការ​រោទិ៍​បិទ​ចោល ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​ខ្ជិល​លែង​ចង់​ក្រោក​ទៅ​បើក​ភ្លើង​អំពូល ​បើក​វាំង​នន ​ឬ​ក៏​បើក​បង្អួជ​ថែម​ទៀត។ ​ចំពោះ​តិច​និក​នេះ ​នៅ​អាច​និយាយ​បាន​ថា​ងាយ​ស្រួល​និង​មាន​ប្រសិទ្ធភាព ដើម្បី​បង្ខំ​ខ្លួន​ឯង​ឲ្យ​ក្រោក​ពី​គេង​បាន​លឿន​រហ័ស។

២. ​ដាក់​ម៉ោង​រោទិ៍​ ១០​នាទី​ម្តង

មិន​បាច់​ដល់​ថ្នាក់​ត្រូវ​ដាក់​នាឡិកា​រ​រោទិ៍​ម្តង​២​នោះ​ទេ ​ព្រោះ​នៅ​ពេល​អ្នក​​ដាក់​ច្រើន​ពេក ​វា​នឹង​រំខាន​ខ្លាំង​ដល់​រាង​កាយ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​លែង​ចង់​ក្រោក។ ​សូម​សាក​ល្បង​ដាក់​ម៉ោង​រោទិ៍​ឲ្យ​វា​រោទិ៍​ម្តង​ទៀត​១០​នាទី​​ម្តង ​ហើយ​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្រែ​ដេក ដើម្បី​ឲ្យ​អ្នក​អាច​​ងើប​ទៅ​បិទ​នាឡិការ​នោះ​ដោយ​ខ្លួន​ឯង។

៣. ​បង្កើត​ការជម្រុញ​ចិត្ត​ណាមួយ​ឲ្យ​ឆាប់​ក្រោក​ពី​គេង

​ដូច​ជា គម្រោង​ត្រូវ​ចម្អិន​អាហារ​ពេល​ព្រឹក ​ត្រូវ​ Make-Up ​ឲ្យ​ស្អាត ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​ឡូយ​ដើម្បី​ទៅ​ធ្វើការ ឬ​ណាត់​ជួប​ជា​ដើម … ​សុទ្ធ​តែ​​វិធី​ជម្រុញ​ចិត្ត​ឲ្យ​អ្នក​ត្រូវ​ក្រោក​ពី​ព្រឹក។ ​មិន​ថា​វា​ជា​គម្រោង​បែប​សប្បាយ​ៗ ​ឬ​កាតព្វកិច្ច​នោះ​ទេ ​តែ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។

៤. ​លៃ​លក​បន្ទប់​ដែល​មាន​សីតុណ្ហភាព​សក្តិសម​សម្រាប់​គេង

នៅ​ពេល​សីតុណ្ហភាព​ក្នុង​បន្ទប់​ក្តៅ​ពេក ​ឬ​ត្រជាក់​ពេក ​ងាយ​នឹង​ឲ្យ​រាង​កាយ​ឆាប់​នឿយ​ហត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ហាក់​អស់​កម្លាំង​នៅពេល​ព្រឹក និង​មិន​ចង់​ក្រោក​ពី​គេង​ភ្លាម​ៗ។ ​ដូច្នេះ ​អ្នក​ត្រូវ​សង្កេត​និង​លៃ​លក​រៀប​ចំ​សីតុណ្ហភាព​ក្នុង​បន្ទប់​គេង​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​​គេង​លក់​ស្រួល​និង​មាន​អារម្មណ៍​ល្អ​ក្រោក​ពី​គេង​​ហើយ​ស្វាគមន៍​ថ្ងៃ​ថ្មី​យ៉ាង​ត្រចះ​ត្រ​ចង់៕

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់