• 2020-11-18 02:23:47
  • សុខភាព

គួរមានការប្រុងប្រយ័ត្ន! ឡើងលឿងនៅលើស្បែក និងភ្នែកជាសញ្ញា នៃជំងឺមហារីក ១ប្រភេទនេះ

  • 2020-11-18 02:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចបង្កជាជំងឺមហារីកលំពែងបាន។

មហារីកលំពែង ជាជំងឺកម្រ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួន និងកន្ទុយលំពែង។

គេនៅមិនទាន់រកឃើញអំពីមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កអោយមានជំងឺមហារីកនេះ មានដូចជា ៖

  • ទឹកនោមផ្អែម
  • រលាកលំពែងរ៉ាំរ៉ៃ
  • ស្រា និងបារី
  • អាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ
  • និងកត្តាដំណពូជផ្សេងៗទៀត

ជំងឺនេះ កើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើអោយអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ។ រួមជាមួយរោគសញ្ញា១ចំនួនទៀត ដូចជា៖

  • អាចរាគមួល
  • មានទឹកនោមផ្អែម
  • ឡើងលឿង នៅលើស្បែក និងភ្នែក
  • ស្រកទម្ងន់។

ការព្យាបាលគឺអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីក។ ក្រោយវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី។

គួរបញ្ជាក់ដែរថា នៅមន្ទីពេទ្យកាល់ម៉ែត មានវេជ្ជបណ្ឌិតឯកទេសជំនាញមហារីក និងវះកាត់មហារីក ដូច្នេះ សម្រាប់បងប្អូន ដែលមានបញ្ហា អាចមកពិគ្រោះយោបល់ពិភាក្សាអំពីវិធីសាស្ត្រព្យាបាលជំងឺមហារីក អោយបានទាន់ពេល និងទទួលបានប្រសិទ្ធភាពខ្ពស់៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់