• 2020-11-18 05:00:00
  • សុខភាព

ជីវិតមនុស្សស្រីនឹងមិនមានថ្ងៃបានសុខទេ បើមិនកែប្រែទម្លាប់ទាំងនេះចោល

  • 2020-11-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះជាស្រលាញ់គេខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនគួរលះបង់ខ្លួនឯងចោលទាំងស្រុងនោះទេ។ បើអ្នកមានទម្លាប់បែបនេះ​ ត្រូវតែរៀនស្រលាញ់ខ្លួនឯងអោយបានច្រើនបន្តិច៖

១. លះបង់ និង អត់អោនច្រើនពេក

ទោះបីវាអាចជារឿងដែលមិនទាស់ខុស តែត្រូវចាំថាវាមិនមែនជាកាតព្វកិច្ច ហើយក៏ជាទំនួលខុសត្រូវអ្នកតែម្នាក់ឯងនោះទេ។ សូម្បីតែរឿងខ្លះល្អប្រពៃ ហើយត្រឹមត្រូវយ៉ាងណា បើធ្វើច្រើនពេកនោះ វាក៏អាចក្លាយជារឿងមិនល្អបានដែរ ហើយក៏កុំភ្លេចដែរថាអ្នកក៏គួរតែទទួលបានការលះបង់ និង អត់អោនទាំងនោះត្រលប់មកវិញផង។ ថ្វីត្បិតតែអ្នកទម្លាប់តែមានចិត្តល្អខ្លាំងបែបនេះក្ដី ក៏មិនត្រូវអោយអ្នកដទៃមកខ្សែលើលើអ្នក ព្រោះតែសន្តានចិត្តរបស់អ្នកនេះដែរ។

២. គ្រាន់តែផ្ដល់ក្ដីសង្ឃឹមបន្តិច ក៏តាំងចិត្តរងចាំគេ

ជាពិសេសចំពោះរឿងស្នេហានេះតែម្ដង កុំបណ្ដោយអោយខ្លួនឯងត្រូវមកអង្គុយរងចាំគេ ធ្វើអ្វីទាល់តែមានពេលវេលាច្បាស់លាស់ មានមូលហេតុត្រឹមត្រូវ ធ្វើអាចធ្វើអោយគេសប្បាយចិត្តទៅបាន។ មិនមែនថាការខ្វល់ខ្វាយ និង សម្របតាមគេបែបនេះជារឿងដែលខុសឆ្គងខ្លាំងក្លា ហើយមិនគួរធ្វើទាល់តែសោះនោះទេ តែសេចក្ដីសុខ និង ភាពរីករាយរបស់អ្នកក៏សំខាន់ដែរ បើសិនជាអ្នកសំខាន់សម្រាប់គេ មិនចាំបាច់ហាមាត់ប្រាប់ក៏គេដឹងយ៉ាងច្បាស់ក្នុងចិត្តដែរថា ត្រូវធ្វើបែបណា។

៣. ភ្លេចថាត្រូវមើលថែខ្លួនឯងបែបណា

មនុស្សស្រីយើងនេះ គ្មានថ្ងៃនឹងអាចមានសេចក្ដីសុខយ៉ាងពេញលេញនោះទេ បើមិនទាន់បានរៀនស្រលាញ់ខ្លួនឯងអោយបានត្រឹមត្រូវនៅឡើយនោះ។ មិនត្រឹមតែសម្រស់ និង រូបរាងខាងក្រៅនោះទេដែលត្រូវទាមទារអោយមានការថែទាំ សូម្បីតែសេចក្ដីសុខខាងផ្លូវចិត្តនោះក៏មិនគួរមើលរំលងនោះដែរ។ មិនហួសហេតុនោះទេ ដែលម្ដងម្កាលអនុញ្ញាតអោយខ្លួនឯងអាត្មានិយមបន្តិច ធ្វើអ្វីតាមតែចិត្តខ្លួនឯងម្ដងនោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់