• 2020-11-20 03:34:40
  • សុខភាព

រកឃើញ សញ្ញាទាំងនេះ បង្ហាញថាអ្នក កំពុងមានជំងឺធ្លាក់ទឹកចិត្ត

  • 2020-11-20 03:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺធ្លាក់ទឹកចិត្ត ស្តែងឡើងតាមរយៈអារម្មណ៍សោកសៅ ហើយលែងចង់ធ្វើអ្វី និងអស់កម្លាំងជាប់ជាប្រចាំ ដែលអារម្មណ៍ទាំងនេះ មានកម្រឹតខ្លាំង និងយូរលើសពី ២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ បើអារម្មណ៍ដែលកើតឡើងទាំងនេះ បាត់ទៅវិញក្នុងរវាងពីរបីម៉ោងទៅពីរបីថ្ងៃ នោះមិនមែនជាជំងឺធ្លាក់ទឹកចិត្តទេ។

រូបតំណាង

អាការៈផ្សេងៗទៀត ដែលអាចកត់ចំនាំបាន ចំពោះអ្នកជំងឺផ្លូវចិត្ត មាន ៖

  • លែងមានជំនឿជាក់លើខ្លួនឯង
  • មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
  • រសេសរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
  • ពិបាកផ្ចង់អារម្មណ៍
  • ភ្លេចភ្លាំងច្រើន
  • ពិបាកគេងលក់
  • គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
  • មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន

សូមចងចាំថា ការមានជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬខ្ជិលច្រអូសនោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ ថ្វីបើវាអាចជាឃាតករលាក់មុខ ដែលអាចឆក់យកជីវិតយើងបានក្ដី តែជំងឺធ្លាក់ទឹកចិត្ត អាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព ៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់