• 2020-11-20 07:44:00
  • សុខភាព

រាងកាយចាប់ផ្តើមមានបញ្ហាហើយ នៅពេល៣ផ្នែកនេះសុខៗប្រែជាពណ៍ស

  • 2020-11-20 07:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​​ផ្នែក​រាង​កាយ​ណា​មួយ​ប្រែ​ជា​ទៅ​ជា​សភាព​ពណ៍​ស ​នោះ​គឺ​បង្ហាញ​ថា​ សុខភាព​អ្នក​មាន​បញ្ហា​ហើយ។

១. មុខ​ស្លេក

មនុស្ស​ដែល​មាន​សុខភាព​ល្អ ​ជា​ធម្មតា​មាន​ទឺក​មុខ​បែប​ស៊ី​ជម្ពូ ​​ពេញ​ដោយ​​ថាម​ពល ខណៈ​ដែល​មនុស្ស​មាន​សុខភាព​មិន​​ល្អ ​មាន​ទឹក​មុខ​ពិបាក​មើល ​ហើយ​ស្លេក។ ​នេះ​ក៏​ជា​សញ្ញា​ញឹក​ញាប់​​សម្រាប់​មនុស្ស​​ដែល​មាន​បញ្ហា​ស្លេក​ស្លាំង ​ឈឺ​ក្រពះ ​ឬ​ជំ​ងឺ​បេះ​ដូង ​ដែល​ដំណើរ​ការ​មិន​សូវ​​ល្អ។ ​ដូច្នេះ ​នៅ​ពេល​​មុខ​របស់​មនុស្ស​ប្រែ​ជា​ស​ស្លេក ​វា​ក៏​បង្ហាញ​ថា ​រាង​កាយ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដែល​ត្រូវ​ការ​បន្ថែម​ដោយ​ថ្នាំ​ជំនួយ​ណា​មួយ។

២. ​សក់​ស្កូវ

​ជា​ធម្មតា​ទេ ដែល​មនុស្ស​អាយុ​ច្រើន​ទៅ ​តែង​មាន​សក់​ស្កូវ។ ​តែ​បើ​អ្នក​នៅ​ក្មេង ​ហើយ​សក់​របស់​អ្នក​​ប្រែ​ពណ៍​ជា​​ប្រផេះ ហើយ​ប្រមូល​ផ្តុំ​នៅ​បរិវេណ​​ខាង​មុខ​ថ្ងាស និង​ខាង​ក្រោយ​ក្បាល នេះ​ជា​សញ្ញា​បង្ហាញ​ថា​រាង​កាយ​មាន​បញ្ហា​ហើយ។

យោង​តាម​អ្នក​ជំនាញ ​សក់​​ពណ៍​ប្រផេះ​ដែល​ប្រមូល​ផ្តុំ​​គ្នា ​គឺ​ជា​សញ្ញា​​បញ្ជាក់​ថា ​ថ្លើម​ក្តៅ ហើយ​បើ​សក់​​នេះ​នៅ​ម្តុំ​​ខាង​​មុខ​ថ្ងាស​ច្រើន​គឺ​ពាក់​ព័ន្ធ​នឹង​ផាល (​សីរាង្គ​មួយ​នៅ​ក្នុង​ពោះ​)។ ​ប្រសិន​បើ​សក់​ពណ៍​ប្រផេះ​ច្រើន​​នៅ​ម្តុំ​ក្រោយ​ក្បាល​ ​នោះ​ត្រូវ​​ប្រុង​ប្រយ័ត្ន​ ព្រោះ​នេះ​គឺ​ជា​សញ្ញា​ដែល​​ចរន្ត​ឈាម​នៅ​ក្នុង​តម្រង​នោម​មិន​ដំណើរ​ការ​ល្អ​។

៣. ​ក្រចក​ប្រែ​ជា​ស

​ក្រ​ចក​ស គឺ​ជា​សញ្ញា​មិន​ធម្មតា​មួយ​ផង​ដែរ ព្រោះ​ក្រចក​គឺ​ជា​ផ្នែក​ចុង​ក្រោយ​ដែល​ចរន្ត​ឈាម​ឆ្លង​កាត់។ ​ប្រសិន​បើ​​ចរន្ត​ឈាម​របស់​រាង​កាយ​មនុស្ស​គឺ​​ធម្មតា ​នោះ​ឈាម​នឹង​ផ្គត់​ផ្គង់​បាន​គ្រប់​គ្រាន់ ​ហើយ​​ក្រចក​ក៏​នឹង​លេច​ជា​ពណ៍​ផ្កា​ឈូក​ព្រឿង​ៗ​ដែរ។

​ផ្ទុយ​ទៅ​វិញ​ បើ​ក្រចក​ប្រែ​ជា​ស្រអាប់ ​ផុយ​ស្រួយ ​​ជា​ភ័ស្តុ​តាង​បង្ហាញ​ថា ប្រព័ន្ធ​ចរន្ត​​ឈាម​មាន​បញ្ហា​ហើយ។ ​ដូច​នេះ ​គួរ​តែ​​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព និង​ពិគ្រោះ​​ដើម្បី​វាស់​វែង​ឲ្យ​បាន​​ម៉ត់​ចត់ ​ចៀស​វាង​បណ្តាល​ឲ្យ​ជំ​ងឺ​ស្រាល​ប្រែ​ជា​ធ្ងន់​បាន៕​​

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់