- 2020-11-24 03:25:06
- សុខភាព
ត្រូវប្រយ័ត្ន! បរិភោគ ប្រម៉ាត់ត្រី២ប្រភេទនេះ អាចធ្វើអោយអ្នកចូលពេទ្យបាន
- 2020-11-24 03:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវប្រយ័ត្ន! បរិភោគ ប្រម៉ាត់ត្រី២ប្រភេទនេះ អាចធ្វើអោយអ្នកចូលពេទ្យបាន
ចន្លោះមិនឃើញ
ការបរិភោគ ប្រម៉ាត់ត្រីក្អែក និងត្រីត្រសក់ អាចបង្កបញ្ហាធ្ងន់ធ្ងរ ដល់សុខភាព គឺការពុលតម្រង់នោម ស្រួចស្រាវ។
ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ:
កម្រិតនៃការពុលអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម (ពេលខ្លះអាចមានរោគសញ្ញានៃការពុលថ្លើមផងដែរដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម)។
រាល់មានករណីពុលប្រម៉ាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ដែលមានសភាពធ្ងន់ធ្ងររហូតទាមទារអោយមានការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ ៕
ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត