• 2020-11-25 08:56:58
  • ស្នេហា

តើពិតអត់ រៀបការហើយ ប្រុសៗចេះធ្វើម្ហូបនឹងចេះអ្វីផ្សេងៗទៀត ខុសកាលពីនៅលីវ ?

  • 2020-11-25 08:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស។កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។ តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ គឺពួកគេភាគច្រើន​ បានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ ។

មានបុរសមួយចំនួននូវពេលដែលរៀបការហើយ ចេះអ្វីៗសឹងតែគ្រប់សព្វនៅផ្ទះ តើពិតអត់ ? តាមពិតទៅបុរសមួយចំនួនពេលដែលគាត់ស្រលាញ់ភរិយា ចង់ជំនួសដៃជើងចំពោះការងារខ្លះ គាត់ប្រាកដជាអាចធ្វើបានដោយមិនប្រកែកអ្វីទាំងអស់ ដោយមិនគិតថា ការងារនោះជាការងាររបស់មនុស្សស្រី ។ ការងារផ្ទះដែលគាត់ធ្វើបាន មានដូចជា ចំអិនម្អូប បោកខោអាវ លាងចានឆ្នាំង ជូតផ្ទះ បោសផ្ទះ ទៅផ្សារ ។ល។

ជាការពិតទៅ ដោយសារសម័យនេះ ស្រ្តីជាប្រពន្ធក៏ចេញទៅរកការងាក្រៅធ្វើដូចជាបុរសច្ចឹងដែរ ដោយអ្នកខ្លះយល់ឃើញថា មិនរំពឹងទៅលើលុយប្តី ហើយចំពោះការងាផ្ទះត្រូវចែកគ្នាធ្វើ ដោយមិនប្រកាន់ថាការងារស្រ្តីរឺប្រុស ។

មានបុរសមួយចំនួនគាត់បានលើកឡើងថា នៅពេលដែលរៀបការហើយ អ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង ទាំងការរស់នៅជាជីវិតគូរ ចិត្តគំនិត រួមនិងអ្វីផ្សេងៗទៀតជាច្រើន ។ ហើយអ្វីដែលធ្វើអោយរិតតែផ្លាស់ប្តូរខ្លាំងនោះ គឺការដែលប្រពន្ធមានផ្ទៃពោះ ហើយចំពោះការងារផ្ទះ ត្រូវបានប្តីជាអ្នករ៉ាប់រងទាំងអស់ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី