• 2020-11-25 07:56:00
  • សុខភាព

អាយុ ៥០ បើចង់បានភាពស្ងប់សុខ ដាច់ខាតត្រូវលះបង់រឿង៧យ៉ាងនេះចោល

  • 2020-11-25 07:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ចង់​ឲ្យ​ជីវិត​ដែល​នៅ​សេស​សល់​​របស់​អ្នក​កាន់​តែ​មាន​ភាព​ស្ងប់​សុខ ​និង​សប្បាយ​ចិត្ត ​បន្ទាប់​ពី​អាយុ​៥០​ឆ្នាំ ​អ្នក​គួរ​តែ​បោះ​បង់​នូវ​រឿង​ទាំង​៧​យ៉ាង​​នេះ​ចោល។

១. ​​​គុំ​គួន

​គុំ​គួន ​នឹង​មិន​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ណា​ម្នាក់​មាន​សេច​ក្តី​សុខ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​មាន​តែ​ធ្វើ​ឲ្យ​ពួក​គេ​​មិន​រីក​រាយ ​គ្មាន​​លទ្ធភាព​សាង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​​ជុំ​វិញ។ ​លើ​ស​ពី​នេះ ​នៅ​ពេល​អ្នក​ចេះ​អត់​អោន​​ដល់​អ្នក​ដទៃ ​វា​ក៏​ជួយ​ដល់​សុខភាព​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ​បាន​ដែរ។ ​​ក្នុង​នោះ បើ​​យោង​តាម​​​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត ​​​​បង្ហាញ​ថា ​​ការ​អត់​អោន​​បាន​ជួយ​ឲ្យ​អ្នក​មិន​ស្រ្តេស សម្ពាធ​ឈាម​មិន​ឡើង​ខ្ពស់ ​ស្មារតី​និង​ផ្លូវ​ចិត្ត​ប្រសើរ ព្រម​ទាំង​កាត់​បន្ថយ​​ហានិភ័យ​នៃ​ការ​សេព​គ្រឿង​ស្រ​វឹង​និង​គ្រឿង​ញៀន​បាន។

២. ​​ឈ្លោះ​​ប្រ​កែក

​​ជិត​ចូល​ដល់​វ័យ​៥០​ឆ្នាំ ​អ្វី​ដែល​អ្នក​ត្រូវ​បំ​ភ្លេច​ចោល​ គឺ​ការ​ឈ្លោះ​ប្រកែក។ ​បើ​ទោះ​ជា​​អ្នក​ឈ្នះ​លើ​ការ​ឈ្លោះ​គ្នា​នោះ​ក៏​ពិត​មែន​ ក៏​និយម​ន័យ​ឈ្នះ​ពិត​ប្រាកដ ​មិន​មែន​ជា​អ្នក​ដែល​ទទួល​បាន​នោះ​ដែរ ​។​ដូច្នេះ​វិធី​ដែល​ល្អ​បំ​ផុត ​គឺ​ចេះ​សម្រប​សម្រួល ​រហូត​ដល់​ម្ខាង​ទៀត​ស្ងប់​​ចិត្ត ​និង​រីក​រាយ​ឡើង​វិញ។

៣. ​រង់​ចាំ​ពេល​​វេលា​ល្អ​មក​ដល់

​​ឈាន​ចូល​ជិត​វ័យ​៥០​ឆ្នាំ​ទៅ​ហើយ ​អ្នក​មិន​ចាំ​បាច់​នៅ​​រង់​ចាំ​ឱកាស​ដែល​ជា​ពេល​ស្រស់​ស្អាត​បំ​ផុត​ទៀត​នោះ​ឡើយ។ ​​​អ្វី​ដែល​ចង់​ធ្វើ ​ក៏​ធ្វើ​ទៅ កន្លែង​ដែល​ចង់​ដើរ​លេង​កម្សាន្ត ក៏​ទៅ​ៗ ​កុំ​នូវ​ស្ទាក់​ស្ទើរ​បន្ត​ទៀត។

៤. ​​ញ៉ាំ​​ច្រើន​អត់​ចេះ​គិត

​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន ​មុខ​ងារ​របស់​រាង​កាយ​លែង​ដំណើរ​ការ​ល្អ​ដូ​ច​មុន​ទៀត​ហើយ។ ​សូម្បី​តែ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ធ្លាក់​ចុះ បរិមាណ​កាឡូរី​​ក្នុង​រាង​កាយ​ក៏​​ថយ​ចុះ​ផង​ដែរ។ ​ហេតុ​នេះ​ បើ​អ្នក​ញ៉ាំ​និង​ផឹក​​​តាម​អំ​ពើ​ចិត្ត ​អ្នក​ច្បាស់​ជា​មិន​ត្រឹម​ឡើង​គី​ឡូ​ហួស​ហេតុ​ទេ ​ថែម​ទាំង​បណ្តាល​ឲ្យ​​មាន​បញ្ហា​ដល់​សុខភាព​ថែម​ទៀត។ ​វិធី​​ល្អ​ដើម្បី​រក្សា​សុខភាព ​គឺ​រក្សា​តុល្យភាព​អាហារ​ឲ្យ​សម​រ​ម្យ ​និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់។

៥. ​យល់​ព្រម​គ្រប់​រឿង​

​​ក្នុង​ជីវិត​មនុស្ស​យើង ​តែង​តែ​ចង់​ទទួល​បាន​ការ​ស្រលាញ់ និង​ការ​ចូល​ចិត្ត​ពី​មនុស្ស​គ្រប់​គ្នា ​។ ​ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា ​ក្នុង​សង្គម​នេះ​ទាំង​មូល ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ស្គាល់​គេ​ឯង​គ្រប់​គ្នា​ គ្រប់​ទី​កន្លែង​ឡើយ។ ​ទន្ទឹម​នឹង​នេះ ​ពេល​កាន់​តែ​ចូល​អាយុ​៥០​ឆ្នាំ ​អ្នក​ក៏​ត្រូវ​ហា៊ន​​ឆ្លើយ​បដិសេធ​ចំពោះ​មនុស្ស​មួយ​ចំនួន​ផង​ដែរ។ ​បើ​ទោះ​បី​ជា​ ពេល​ខ្លះ​ ការ​និយាយ​ពាក្យ​ថា "​ទេ​" ​មិន​ងាយ​ស្រួល​ក៏​ដោយ ​តែ​ជីវិត​មួយ​នេះ​ជា​​កម្ម​សិទ្ធ​របស់​អ្នក ​​ហើយ​ក៏​គ្មាន​ពេល​ទំ​នេរ​ឯ​ណា​ចាំ​តែ​យល់​ព្រម​គ្រប់​​រឿង​ដែរ។

៦. បរិហារ​កេរ្តិ៍​រឿង​អ្នក​ដទៃ

​បើ​សិន​​គ្មាន​រឿង​ល្អ​ៗ​​និយាយ​ទេ ​កុំ​និយាយ​អី។ ទោះ​បី​ជា​អ្នក​ចាប់​បាន​ថា​មិត្ត​ម្នាក់​នោះ​កំពុ​ង​និយាយ​ដើម​​អ្នក​ក៏ដោយ ​អ្នក​ត្រូវ​រម្ងាប់​អារម្មណ៍ ​កុំ​ច្រលោត ​​និង​ត្រូវ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ ចៀស​វាង​ការ​យល់​ច្រឡំ​បន្ត​ទៀត។

៧. ស្វែង​រក​ភាព​ជោគ​ជ័យ​ហួសហេតុ

​និយម​ន័យ​ភាព​ជោគ​ជ័យ​របស់​​បុគ្គល​ម្នាក់​ៗ ​គឺ​ដោយ​ឡែក​ពី​គ្នា។ ​ដូច្នេះ ​កុំ​យក​ត្រឹម​​ពាក្យ​ថា​ ជោគ​ជ័យ​លើ​ការងារ ​ឬ​អាជីព ​ដើម្បី​កំណត់​វា​អី។ ​ភាព​ជោគ​ជ័យ​ក៏​មិន​សម្តៅ​លើ​ទ្រព្យ​សម្បត្តិ ឬ​អំ​ណាច​ដែល​កំពុង​មាន​ដែរ ព្រោះ​ភាព​ជោគ​ជ័យ​​និង​សុភមង្គល​ពិត​ប្រាកដ ​មិន​អាច​វាស់​ស្ទង់ ​និង​ទិញ​បាន​ឡើយ។

ឈាន​ដល់​អាយុ​៥០​ឆ្នាំ ​គឺ​ជា​ពេល​វេលា​ល្អ ​ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ​សម្លឹង​មើល​កូន ចៅ​របស់​អ្នក​ធំ​ធាត់​ឡើង​ដោយ​ភាព​រីក​រាយ ​នោះ​ហើយ​គឺ​ជា​​ភាព​ស្នាម​ញញឹម​ដ៏​ពិត​ប្រាកដ។ ស្នាម​ញញឹម​ដែល​គ្រប់​គ្នា​ផ្តល់​ឲ្យ​ នៅ​ពេល​ជួប​អ្នក ​គឺ​នោះ​ហើយ​ជា​កម្រិត​មួយ​ជោគ​ជ័យ​មួយ​ផ្នែក​ទៀត៕​

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់