• 2020-11-26 02:21:49
  • សុខភាព

ជំងឺខ្លាចសង្គម ឬចាញ់ច្រាបគេ បណ្តាលមកពីមូលហេតុអ្វី?

  • 2020-11-26 02:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺខ្លាចសង្គម ឬចាញ់ច្រាបគេ គឺលើសពីការអៀន ឬក៏ធ្វើកិច្ចការចំពោះមុខមនុស្សច្រើនជាលើកទីមួយ។ វាជាជំងឺ។ វារំខានខ្លាំងដល់ជីវិត និងសមត្ថភាពរបស់បុគ្គល។ មានកត្តាមួយចំនួនដែលអ្នកត្រូវដឹង ៖

អ្វីទៅជាជំងឺខ្លាចសង្គម?

ជំងឺខ្លាចសង្គម(ឬហៅថាជំងឺចាញ់ច្រាបគេ និងភាសាអង់គ្លេសគឺ Social Anxiety Disorder ឬ Social phobia ) គឺជាជំពូកជំងឺថប់អារម្មណ៏ម្យ៉ាង ដែលបណ្តាលឲ្យអ្នកជំងឺនេះខ្លាចបរិយាកាសសង្គម ដោយខ្លាចថា ត្រូវមនុស្សគ្រប់គ្នាសម្លឹងមើល ឬរិះគន់គាត់ ។

អ្វីទៅជាជំងឺខ្លាចសង្គម?

  • អ្នកដែលមានជំងឺនេះ អាចព្រួយថា គាត់អាចធ្វើអ្វីមួយដូចឡប់ៗ ឬ គួរឲ្យខ្មាស់គេ នៅចំពោះមុខអ្នកដ៏ទៃ ។

  • ជារឿយៗ គេអាចជួបអាការៈខ្លាចនៅក្នុងស្ថានភាពសង្គម ជាច្រើនសណ្ឋានផ្សេងៗគ្នា ជាហេតុធ្វើឲ្យអ្នកមានជំងឺនេះ ព្យាយាមគេចវេសពីស្ថានភាពទាំងនេះ ។

តើជំងឺខ្លាចសង្គមធំប៉ុណ្ណា?

  • នៅសហរដ្ឋអាមេរិក ជាមធ្យម មនុស្សម្នាក់ក្នុងចំណោមមនុស្ស១០នាក់ មានជំងឺខ្លាចសង្គមនៅពេលណាមួយនៃជីវិតរបស់ពួកគេ (ជិត១០%) ។

  • ថ្មីបើនៅប្រទេសកម្ពុជាយើង មិនទាន់មានការសិក្សាអត្រាជំងឺនេះ ក៏យើងជឿជាក់ថា វាមានអត្រាខ្ពស់ផងដែរ ។

ជំងឺខ្លាចសង្គមមានរោគសញ្ញាអ្វីខ្លះ ?

ស្ថានភាពដែលអ្នកជំងឺនេះ ច្រើនភ័យខ្លាចរួមមាន

  • ត្រូវឡើងនិយាយនៅចំពោះមុខអ្នកដទៃច្រើននាក់

  • មានគេសម្លឹងមើលច្រើន

  • ត្រូវសួរសំណួរនៅកន្លែងដែលមានមនុស្សច្រើន

  • ត្រូវធ្វើសកម្មភាពសង្គមដូចជា ហូបអី ជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីសាសនា ជាដើម

  • មានអារម្មណ៍ខ្មាស់គេ

  • ខ្លាតែអ្នកដទៃគិតមិនល្អពីខ្លួន

  • រសេសរសោះ ចង់តែទៅបន្ទប់ទឹក

  • បែកញើស ក្តៅមុខ និយាយត្រដិត ញ័រដៃ ជាដើម ។

វិធីព្យាបាលជំងឺខ្លាចសង្គម

  • ត្រូវការព្យាបាលតាមបែបចិត្តសាស្ត្រ គឺ សំដៅជួយឲ្យអ្នកជំងឺបន្ថយ ឬ គ្រប់គ្រងអារម្មណ៍ភ័យខ្លាច របស់ខ្លួន

  • ប្រើឧិសថក៏អាចជួយបានខ្លះដែរ ជាពិសេសអាចឈានទៅជាជំងឺធ្លាក់ទឹកចិត្ត

  • យកល្អអ្នកជំងឺខ្លាចសង្គមគប្បីទៅទទួលការព្យាបាលពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត ។

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា

មតិយោបល់
អត្ថបទពេញនិយម