• 2020-11-27 04:22:34
  • សុខភាព

ប្រយ័ត្នផលលំបាក ថ្ងៃក្រោយ! ស្រីៗ ពិនិត្យឃើញ មានដុំសាច់នៅស្បូន ត្រូវប្រញាប់ វះកាត់ចេញ ភ្លាមទៅ

  • 2020-11-27 04:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ ដុះសាច់ស្បូន ជាជំងឺដែលស្រ្តីភាគច្រើន តែងតែមានការព្រួយបារម្ភអំពីសាច់ដែលដុះនៅលើស្បូន ដែលជាទូទៅដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវអោយមានជាសញ្ញាអ្វីទេ វាច្រើនកើតលើស្រ្តីដែលមាន អាយុលើសពី៣០ឆ្នាំ និង អាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។ ចុះ បើស្លូតចឹង អត់កាត់ចោល បានអត់? ហើយមានផលប៉ះពាល់ដែរអត់?

ដុំសាច់ស្បូនមាន ៣ ទីតាំង៖

  • ដុំសាច់នៅលើសាច់ស្បូន
  • ដុំសាច់នៅក្នុងសាច់ស្បូន
  • ដុំសាច់នៅក្នុងរន្ធស្បូន

រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួនដូចជា ៖

  • កត្តាអ័រម៉ូន: គេសង្កេតឃើញថា ស្រ្តីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេលស្រ្តីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
  • កត្តាតំណពូជ
  • កត្តាជាតិសាសន៍: គេច្រើនឃើញពួកពូជសាសន៍ស្បែកខ្មៅមានដុះសាច់ស្បូនច្រើនជាងពូជសាសន៍ស្បែកស។

ចំពោះ រោគសញ្ញារបស់ដុំស្បូន មាន ៖

  • មានឈាមរដូវធ្លាក់ច្រើនជាងធម្មតា ដុំៗ ឬអាចមានឈាមធ្លាក់ពាក់កណ្ដាលវដ្ដរដូវ
  • ចុកពោះពេលមករដូវ
  • ឈឺធ្ងន់ៗក្នុងអាងត្រគាក
  • បត់ជើងតូចញឹកញាប់ ទល់លាមក

ផលប៉ះពាល់ ៖

  • ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
  • ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
  • ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
  • សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។

ការព្យាបាល ៖

  • ដោយការប្រើថ្នាំលេប ដែលកំនត់ដោយគ្រូពេទ្យជំនាញ
  • ដោយការវះកាត់ ៖ • ដុំសាច់នៅលើសាច់ស្បូន និង ដុំសាច់នៅក្នុងសាច់ស្បូន: បកយកដុំសាច់ចេញ ឬ កាត់ស្បូន • ដុំសាច់នៅក្នុងរន្ធស្បូន: កាត់ស្បូន ឬ កាត់ដុំសាច់ស្បូនដែលមានទំហំតូចល្មម ដោយធ្វើការវះកាត់តាមក្រោម។

មន្ទីរពេទ្យកាល់ម៉ែតមាន បច្ចេកទេសវះកាត់ជំនាញ អមដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបថ្មីៗចុងក្រោយបង្អស់ សម្រាប់ព្យាបាល អ្នកជំងឺ ដែលកំពុងមានបញ្ហា ៕

ប្រភព ៖ មន្ទីពេទ្យ កាល់ម៉ែត

មតិយោបល់