- 2020-11-30 01:40:00
- សុខភាព
ចំណាយលុយដល់រាប់ពាន់ដុល្លារថែមុខក៏គ្មានប្រយោជន៍ប្រសិនបើអ្នកមានទម្លាប់អាក្រក់ទាំងនេះ
- 2020-11-30 01:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយលុយដល់រាប់ពាន់ដុល្លារថែមុខក៏គ្មានប្រយោជន៍ប្រសិនបើអ្នកមានទម្លាប់អាក្រក់ទាំងនេះ
ចន្លោះមិនឃើញ
មនុស្សស្រីមិនតិចឡើយដែលហ៊ានចំណាយលុយច្រើនសម្រាប់ទិញគ្រឿងសំអាងថ្លៃៗមកថែស្បែកមុខ តែពួកគេមិនដឹងឡើយថា ទម្លាប់នានាខាងក្រោមនេះ នឹងធ្វើឲ្យស្បែកពួកគេអាក្រក់លើសដើមទោះប្រើផលិតផលថ្លៃយ៉ាងណាក៏ដោយ។
១. ចូលគេងយប់ៗ
ទម្លាប់អាក្រក់មួយដែលគ្មានផលិតផលអ្វីជួយបាននោះគឺ គេងមិនគ្រប់គ្រាន់ ។ ហើយនេះក៏ជាទម្លាប់របស់មនុស្សសម័យថ្មីជាច្រើនដែរ។ នៅពេលអ្នកចូលគេងយប់ជ្រៅ ភ្នែករបស់អ្នកនឹងដក់ខ្មៅ ស្បែកស្ងួត ជ្រួញ និងឡើងមុន។ ប្រសិនបើម៉ោង ២-៣ បានចូលគេងគឺផលិតផលល្អយ៉ាងណាក៏លាបមិនចូលមុខដែរ។
២. យកដៃញិចមុន
បើតាមអ្នកជំនាញស្បែកមុខ គឺដាច់ខាតមិនត្រូវប្រើដៃញិចមុននោះឡើយ ដោយក្រៅពីបន្សល់នូវស្នាម ការញិចបែបនេះក៏ធ្វើឲ្យមុនរាលដាលកាន់តែច្រើនជាងមុនផងដែរ។ ដូចនេះហើយ បើចង់ញិចត្រូវទៅគ្លីនិកដែលមានឧបករណ៍ និងជំនាញច្បាស់លាស់។
៣. ញ៉ាំរបស់ផ្អែមច្រើន
តែទឹកដោះគោ នំ ស្ករ ទឹកក្រូច ទឹកប៉ូវកម្លាំង សុទ្ធតែជាពពួកអាហារដែលសម្លាប់ស្បែកមុខរបស់អ្នកទាំងអស់។ ការញ៉ាំផ្អែមជ្រុលនឹងធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ និងជ្រួញលឿនបំផុត។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកគួរបរិភោគអាហារដែលសម្បូរជាតិផ្អែមឲ្យបានតិចបំផុត។
៤. លុបមុខជាមួយទឹកក្ដៅ
មនុស្សជាច្រើនមានទម្លាប់លុបមុខជាមួយទឹកក្ដៅ ព្រោះគិតថាវាជួយសម្អាតបានស្អាតជាង។ តែការលាងដោយទឹកក្ដៅនេះ នឹងធ្វើឲ្យស្បែកឆាប់ស្ងួត បាត់ជាតិប្រេងធម្មជាតិ។ លាងទឹកក្ដៅខ្លាំងពេក អាចធ្វើឲ្យស្បែកក្រហម និងរីករន្ធរោមញើស។
៥. អោនក្បាលចុចទូរសព្ទ
ទូរសព្ទឆ្លាតវៃបានយកពេលវេលាជាច្រើនក្នុងជីវិតមនុស្សគ្រប់រូបនាពេលបច្ចុប្បន្ន។ នៅពេលអោនចុចទូរសព្ទយូរ ករបស់អ្នកនឹងជ្រួញ និងដុះបឿក។ ការមើលអេក្រង់ទូរសព្ទយូរនឹងធ្វើឲ្យមុខឆាប់ជ្រួញដូចគ្នា៕