• 2020-12-17 04:30:00
  • សុខភាព

បើមិនចង់ជួបបញ្ហាបែកសង្វារលើស្បែកខ្លាំង អ្នកម្តាយមានផ្ទៃពោះចាំបាច់គួរធ្វើរឿងនេះទុកមុន!

  • 2020-12-17 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា នៅចន្លោះពេលមុន ឬក្រោយ ខែទី៦ នៃការមានផ្ទៃពោះ ស្ត្រីនឹងមានការផ្លាស់ប្តូរអ័រម៉ូន រួមជាមួយនឹងការរលូតលាស់យ៉ាងឆាប់រហ័សរបស់ទារក ហើយស្បូនមានការរីកធំជាងមុនគួរឱ្យកត់សម្គាល់ ។ នេះបណ្តាលឲ្យសរសៃយឺត និងសរសៃកូឡាជែននៅលើស្បែកចាស់ៗ ដែលនឹងបណ្តាលឲ្យមានស្នាមលាតដាមៗចេញមក ។ ពណ៌នៃទំហំនៃស្នាមលាតនោះ គឺមានសភាពខុសៗគ្នា ពីមនុស្សម្នាក់ ទៅម្នាក់ទៀត អាស្រ័យទៅតាមសុខភាព និងរាងកាយអ្នកម៉ាក់ផងដែរ។

ខាងក្រោមនេះ ជាវិធីបំបាត់ស្នាមដាមលើស្បែកទាំងនោះ ឬហៅថាសង្វា អំលុងពេលមានផ្ទៃពោះ៖

​​​ ១.ប្រើខ្សែក្រវ៉ាត់ទ្រទម្ងន់ពោះសម្រាប់ស្ត្រីមានផ្ទៃពោះ

នៅពេលក្បាលពោះចាប់ផ្តើមធំឡើង អ្នកម្តាយដែលមានផ្ទៃពោះគួរប្រើក្រវ៉ាំត់ពោះកាត់បន្ថយទម្ងន់ជៀសវាងក្បាលពោះធ្ងន់ពេក ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុបណ្តាលឲ្យស្នាមលាតសង្វារកាន់តែច្រើន។ លើសពីនេះទៀត ខ្សែក្រវ៉ាត់ទ្រក្បាលពោះ អាចជួយឲ្យម្តាយដែលមានផ្ទៃពោះមានភាពងាយស្រួលក្នុងការធ្វើចលនា នៅពេលពោះធំ ជៀសវាងការកោងឆ្អឹងខ្នងផងដែរ។ នៅពេលទិញខ្សែក្រវ៉ាត់អ្នកម្តាយមានផ្ទៃពោះគួរតែសិក្សាដោយយកចិត្តទុកដាក់អំពីគុណភាព ក៏ដូចជារបៀបប្រើខ្សែក្រវ៉ាត់តាមបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ទារក និងសុខភាពម្តាយ។

២. ការថែរក្សាស្បែកពេលមានផ្ទៃពោះ

ចាប់ពីខែទី ៣ នៃការមានផ្ទៃពោះឡើងទៅ អ្នកម្តាយគួរតែលាបប្រេងដូង , ប្រេងអូលីវ ឬក្រេមវីតាមីន E ឲ្យបានតាមការណែនាំពីវេជ្ជបណ្ឌិតជំនាញ ឱ្យបានទៀងទាត់ ចំនួន ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ លើបរិវេណស្បែកពោះ ដើម្បីជួយបង្កើនភាពបត់បែននៃស្បែក ដើម្បីការពារការលេចចេញស្នាមសង្វារ អាចមានព៌ណស ខ្មៅ ឬក្រហមជាំ ឬស្រាលៗជាដើម ។ លើសពីនេះទៀតអ្នកម្តាយគួរកត់សម្គាល់ខ្លួនឯង និងផឹកទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃដើម្បីឲ្យស្បែកមានសំណើមពីខាងក្នុងជានិច្ច។

៣.ការគ្រប់គ្រងទម្ងន់ពេលមានផ្ទៃពោះ

ការឡើងទម្ងន់លឿនខ្លាំងពេក អំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែធ្វើឲ្យម្តាយ ងាយយឺតសាច់ពោះវែងជាងមុន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងបង្កជាហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើនទៀតមានដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺពងបែក ជំងឺលើសឈាម ឬកូនកើតមិនគ្រប់ខែក៏មាន។ ដូច្នេះដើម្បីគ្រប់គ្រងទម្ងន់ពេលមានផ្ទៃពោះអ្នកម្តាយទាំងឡាយត្រូវមានរបបអាហារឲ្យបានត្រឹមត្រូវ កាត់បន្ថយអាហារមានជាតិម្សៅៗ ខ្លាំញ់ខ្លាំងពេក។ សូមញ៉ាំអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីន ដូចជា៖ សាច់គោ បង្គា ក្តាម ត្រីជាដើម។ សូមទទួលទានបន្លែ និងផ្លែឈើបៃតងឱ្យនឹងបានច្រើន ដើម្បីជួយស្ត្រីមានផ្ទៃពោះបង្កើនសុខភាពមាំទាំ ងាយរំលាយអាហារ ជៀសវាងឆ្ងាយពីការធាត់ហួសគីឡូបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមលើសពីនេះទៀត ការធ្វើលំហាត់ប្រាណសម្រាប់ស្ត្រីអំលុងពេលមានផ្ទៃពោះទន់ភ្លន់ក៏ល្អ និងជួយគ្រប់គ្រងទម្ងន់របស់ម្តាយ និងជួយដល់ការសម្រាលកូនកាន់តែងាយស្រួលផងដែរ។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

មតិយោបល់