• 2020-12-02 06:36:00
  • សុខភាព

ការញ៉ាំបង្អែមច្រើនពេកគឺមិនល្អសម្រាប់ស្បែករបស់អ្នកនោះទេ

  • 2020-12-02 06:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តនារីៗភាគច្រើនចូលចិត្តញ៉ាំបង្អែមណាស់ ក្រៅពីធ្វើអោយយើងធាត់ វាក៏មានគុណវិបត្តិផ្សេងៗទៀត។ តោះយើងមកមើលថាវាមានផលលំបាកអ្វីខ្លះ?

១. ធ្វើអោយស្បែកងាយចាស់ជ្រៀវជ្រួញ

នៅពេលដែលអ្នកញ៉ាំរបស់ដែលផ្អែមច្រើនដូចជាបង្អែមជាដើមនោះ ជាតិស្ករនឹងធ្វើអោយស្បែកអ្នកងាយបាត់បង់ជាតិប្រូតេអ៊ីន ហើយងាយនឹងចាស់ជាងមុន។ ឯនារីដែលមានមុនក៏កុំសូវបរិភោគបង្អែមអី ព្រោះវាធ្វើអោយអ្នកងាយឡើងមុន និងមានស្បែកមុខស្រអាប់។

២. អារម្មណ៍មិនទៀង

អ្នកអាចមានអាការៈឆាប់មួរម៉ៅឬធ្វើអ្វីៗមិនត្រូវចិត្តអ្នក ហើយពេលខ្លះអ្នកអាចសប្បាយចិត្តដោយមិនដឹងមូលហេតុអ្វីទាំងអស់។ នេះដោយសារតែជាតិស្ករដែលបានមកពីការទទួលទានបង្អែមច្រើនពេក ដែលធ្វើអោយអារម្មណ៍អ្នកមិនសូវជាល្អ។

៣. ការគេងមិនគ្រប់គ្រាន់

ការញ៉ាំបង្អែមដែលមានជាតិស្ករច្រើនឧស្សាហ៍ធ្វើអោយអ្នកគេងមិនស្កប់ស្កល់ ឆាប់ភ្ញាក់ហើយអារម្មណ៍មិនស្រស់ស្រាយ។

៤. ការចងចាំមានការធ្លាក់ចុះ

ជាតិស្ករនៅក្នុងខ្លួនច្រើនអាចងាយអោយអ្នកឆាប់ភ្លេចមុខភ្លេចក្រោយ។ សូម្បីតែរឿងតិចតួចក៏អ្នកចាំមិនសូវច្បាស់ហើយឧស្សាហ៍ឈឺក្បាលទៀតផង។

រូបភាព៖ Pinterest

ចុចអានបន្ត៖

ផ្លែឈើទាំង៦ដែលមិនសម្បូរជាតិស្ករល្អសម្រាប់សុខភាព

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់