- 2020-12-02 03:09:00
- សុខភាព
វ័យតិចទេតែមុខវិញចាស់ហួស មកពីឧស្សាហ៍ធ្វើរឿងយ៉ាបៗនេះពេក
- 2020-12-02 03:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័យតិចទេតែមុខវិញចាស់ហួស មកពីឧស្សាហ៍ធ្វើរឿងយ៉ាបៗនេះពេក
ចន្លោះមិនឃើញ
ស្នាមជ្រួញ រួមទាំងការចាស់មុនអាយុ គឺងាយនឹងកើតឡើងណាស់សម្រាប់នារីគ្រប់រូប។ មូលហេតុ ដោយសារកត្តាផ្សេងៗដែលពិបាកដោះស្រាយ។ យ៉ាងណាក្តី មានវិធីល្អៗមួយចំនួនដើម្បីការពារ កុំឲ្យហួសពេលបាន។ ដូច្នេះ អ្នកត្រូវបញ្ចប់ទម្លាប់អាក្រក់មួយចំនួនខាងក្រោម៤ ដែលជាមូលហេតុធ្វើឲ្យអ្នកឆាប់ចាស់។
១. វក់នឹងមើលទូរសព្ទរាប់ម៉ោង
ការញៀនជាមួយនឹងបណ្តាញសង្គម គឺជាចំណែកមួយធ្វើឲ្យស្បែកឆាប់ជ្រួញ ពិសេសការសម្លឹងមើលទូរសព្ទរាប់ម៉ោងដោយមិនធ្វើចលនា កបន្តិចសោះ។ ស្បែកនៅជុំវិញក រួមទាំងចង្កាងាយយារធ្លាក់ផងដែរ។ លើសពីនេះ សូម្បីស្មាក៏រងនូវសម្ពាធដែលយូរទៅលទ្ធផលដែលអ្នកទទួលបានគឺ ការចុករោយអស់កម្លាំង។ ដូច្នេះ បើអ្នកមិនចង់មានកជ្រួញ ឈឺចាប់ស្មា រួមទាំងចង្កាជ្រួញទេ គួរតែកុំមើលទូរសព្ទយូរម៉ោងពេក ។ អ្នកគួរឧស្សាហ៍ធ្វើចលនាក ដោយការងាកចុះឡើង ឬឈ្លី ដើម្បីឲ្យសាច់ដុំមានចលនាឡើងវិញ។
២. បើកភ្នែកឡើងមិនទាន់ ស្រវា Contact lenses មកពាក់
សម្រាប់អ្នកដែលមានបញ្ហាមីញ៉ូបជិត ហើយមិនចង់ពាក់វ៉ែនតា ពួកគេបានជ្រើសរើសយកការពាក់ Contact lenses។ យ៉ាងណាក៏ដោយ វាក៏ងាយនឹងលេចស្នាមជ្រួញនៅក្រោមភ្នែកផងដែរ។ លើសពីនេះ បើអ្នកឧស្សាហ៍អេះភ្នែកញឹកញាប់ វាក៏នឹងផ្តល់ទុក្ខទោសដូចគ្នា។
៣. កង្វះការយកចិត្តទុកដាក់លើស្បែក
ស្បែកស្ងួត មកពីកង្វះជាតិសំណើមដែលនេះក៏ជាមូលហេតុធ្វើឲ្យស្បែកងាយជ្រួញផងដែរ។ ដូច្នេះហើយ នារីដែលមានស្បែកស្ងួត ឆាប់ជ្រួញជាងនារីមានស្បែកឡើងប្រេង។ ហេតុនេះ នារីៗទាំងអស់គួរតែងាកមកចិញ្ចឹមស្បែកដោយបន្ថែមជីវជាតិ និងជាតិទឹកដល់ស្បែក ដូចជាផឹកទឹកឲ្យបានគ្រប់គ្រាន់ ប្រើផលិតផលដែលជួយផលិតសំណើមដល់ស្បែក និងអាហារមានវីតាមីន។ នៅពេលស្បែកមានសំណើម វាក៏នឹងជួយកាត់បន្ថយស្នាមជ្រួញបានមួយផ្នែកធំផងដែរ។
៤. មិនចេះធ្វើមុខឲ្យសប្បាយរីករាយ
មុខក្រញ៉ូវ យំមិនឈប់ ស្រ្តេស សុទ្ធតែជាកត្តាដែលងាយឲ្យស្បែកមើលទៅចាស់មុនអាយុ។ ដោយសារតែកត្តាផ្លូវចិត្ត រួមទាំងអារម្មណ៍ខាងក្នុងដែលអ្នកមាន វាបង្ហាញចេញក្រៅមកទាំងអស់ ដូច្នេះស្បែកមុខរបស់អ្នកក៏ងាយនឹងរងឥទ្ធិពល ទៅជាងាយជ្រួញបំផុត។ ដូច្នេះបើអ្នកមិនចង់ឆាប់ចាស់មុនអាយុទេ គួរតែកាត់បន្ថយការបញ្ចេញអារម្មណ៍អស់ៗតាមរយៈទឹកមុខទៀត បញ្ឈប់ស្រ្តេស នឹងជួយឲ្យអ្នកមើលទៅក្មេងជាងមុនមិនខាន៕