• 2020-12-02 07:34:00
  • សុខភាព

ការពិតដែលអ្នកខ្លះមើលទៅក្មេងជាងអាយុ ហើយអ្នកខ្លះចាស់ជាងវ័យ

  • 2020-12-02 07:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពចាស់ជរាគឺជារឿងដ៏សាមញ្ញបំផុតដែលជាដំណើរការជីវសាស្ត្រ ហើយវាកើតឡើងជាមួយអ្វីគ្រប់យ៉ាងដែលមានជីវិត មិនថាវាជាផ្លែឈើ ផ្កា រុក្ខជាតិ សត្វ ឬមនុស្សឡើយ។ នៅពេលពួកគេចាស់ រូបរាងទ្រង់ទ្រាយពណ៌សម្បុលរបស់ពួកគេនឹងផ្លាស់ប្តូរយ៉ាងខ្លាំងពីភាពស្រស់បំព្រងរស់រវើកទៅជាចាស់ស្រគត់ស្រគំវិញ ប្រៀបបានដូចជាមនុស្សយើងអញ្ចឹង។

នៅពេលនិយាយដល់មនុស្សនិងដំណើរការវ័យចំណាស់ អ្នកខ្លះមានអាយុចាស់ជាងខណៈពេលដែលអ្នកផ្សេងទៀតមានអាយុដូចគ្នាតែមើលទៅក្មេងជាងវ័យ នេះដោយសារតែភាពខុសគ្នារវាងការបង្កើន អាយុជីវសាស្ត្រ និងអាយុកាល របស់ពួកគេ។

អាយុកាល របស់អ្នកគឺជាចំនួនឆ្នាំចាប់ពីពេលកើតដល់បច្ចុប្បន្ន។ វាគឺជាលេខដែលយើងរាប់នៅពេលនរណាម្នាក់សួរយើងថាតើយើងមានអាយុប៉ុន្មានហើយ។ តែអាយុកាល ជីវវិទ្យា គឺជាការពិពណ៌នាអំពីការលូតលាស់រាងកាយរបស់អ្នកផ្អែកលើ (ជីវម៉ាស biomarkers) ដែលជាដំណើរការកោសិកានិង (ម៉ូលេគុល molecular) ដែលអាចកត់សំគាល់នៅក្នុងខ្លួន។ វាត្រូវបានកំណត់ដោយប្រវែងនៃ តេឡូមែ Telomeres មួយដែលនៅខាងចុងខ្សែ (ឌីអិនអេ DNA) បើនិយាយឲ្យចំយើងហៅថា ហ្សែន

ដូច្នេះអ្នកដែលមើលទៅក្មេងជាងអាយុនោះគឺមកពីពួកគេមានអាយុជីវសាស្រ្ត ឬប្រព័ន្ធ (ឌីអិនអេ DNA) ក្មេងជាងអាយុតួលេខរបស់ពួកគេ និងដោយសារតែ (ឌីអិនអេ DNA) របស់ពួកគេគឺមានសុខភាពល្អផងដែរ។

ការនិយាយថា “អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ” វាគឺជាការពិតខ្លាំងណាស់។ អ្នកនឹងឆ្ងល់ថាតើមនុស្សម្នាក់អាចបន្ថយល្បឿននៃដំណើរការចាស់នៃជីវសាស្ត្រ ឬប្រព័ន្ធ (ឌីអិនអេ DNA) បានយ៉ាងដូចម្តេច? តើវាអាចធ្វើទៅបានទេ? ហើយចម្លើយនោះគឺបាន ! ដែលមាននៅក្នុងអត្ថបទនេះ៖ មិនចង់មើលទៅចាស់មុនអាយុ គួរដឹងរឿងទាំង ៥ នេះ

រូបភាព៖ pexels, pinterest

អានបន្ត៖

ប្រភព៖ medium ប្រែ​សម្រួល៖ Chrel Den

មតិយោបល់