• 2020-12-14 13:56:56
  • ព័ត៌មាន

Gmail និង Youtube ព្រម​ទាំង​កម្មវិធី​ក្រោម​ការ​គ្រប់គ្រង​ Google បាន​គាំង​មួយ​រយៈ

  • 2020-12-14 13:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រព័ន្ធ​អនឡាញ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Google ដែល​មាន​ដូច​ជា Gmail, Youtube, Google Docs ជា​ដើម​បាន​គាំង​មួយ​រយៈ​នៅ​ក្នុង​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ (ម៉ោង​នៅ​កម្ពុជា)។

យ៉ាងណាមិញ ប្រព័ន្ធ​ស្វែងរក​នៅ​លើ​វេបសាយ​របស់ Google នៅ​ដំណើរ​ការ​ធម្មតា​ ចំណែក​ឯ Google Docs អាច​ប្រើប្រាស់​បាន​លុះ​ត្រា​តែ​ប្រើ​លក្ខណៈ​បែប​ Offline។

មូលហេតុ​នៃ​ការ​រអាក់រអួល​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ខណៈ​មិនទាន់​មាន​ការ​បកស្រាយ​ជា​ផ្លូវការ​ពី​ភាគី​ខាង​ក្រុមហ៊ុន​អាមេរិក​នេះ​ឡើយ។ កម្មវិធី​ Google កម្រ​រអាក់រអួល​ណាស់ តែ​ធ្លាប់​មាន​ការ​គាំង​ខ្លះ​សម្រាប់​ប្រព័ន្ធ Server នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​មុន។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ កម្មវិធី​របស់​ក្រុមហ៊ុន Facebook ដែល​មាន​ដូចជា​ Messenger និង Instagram ក៏​រង​ការ​រអាក់រអួល​ដូច​គ្នា​នេះ​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី