- 2020-12-16 05:29:51
- ស្នេហា
បើមិនចង់ អោយខាងស្រី ងើបចេញពីតុមុន កុំធ្វើរឿង ទាំង៥នេះ អោយសោះ
- 2020-12-16 05:29:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ អោយខាងស្រី ងើបចេញពីតុមុន កុំធ្វើរឿង ទាំង៥នេះ អោយសោះ
ចន្លោះមិនឃើញ
បើអ្នកមានឱកាស ណាត់មនុស្សដែលអ្នកស្រលាញ់ ចេញក្រៅ ញ៉ាំអាហារ ដើរលែង ឬ មើលកុន អ្នកត្រូវប្រយ័ត្ន ហាមធ្វើ រឿង ទាំង៥ នេះ ដាច់ខាត។
១. ហាមយឺត ទោះត្រឹម ៥នាទី ក៏ដោយ ព្រោះការអោយនរណាម្នាក់រងចាំ មិនមែនជាទង្វើល្អនោះទេ ហើយជាពិសេសចំពោះការណាត់ជួបដំបូងៗហ្នឹងតែម្តង។ គេនឹងមិនវាយតម្លៃអ្នក (បើគេជាមនុស្សវិជ្ជមាន) តែគេក៏នឹងពិចារណា សម្រាប់ការណាត់ជួបលើកក្រោយ។
២. និយាយតែម្នាក់ឯង ហើយអួតមិនឈប់ នេះជាទង្វើដែលធ្វើអោយម្ខាងទៀត មានអារម្មណ៍ថា នាងកំពុងតែចូលរួមក្នុងសិក្ខាសាលា អង្គុយស្តាប់វាគ្មិនរៀបរាប់ពីជីវិត អីបែបហ្នឹង។ អ្នកគួររៀនសង្កេត អោយបានច្រើនពីដៃគូររបស់អ្នក ថាតើនាងជាមនុស្សបែបណា មួយវិញទៀត ចំពោះការណាត់ជួប ជាលើកដំបូង អ្នកគួរធ្វើខ្លួន ជាអ្នកស្តាប់វិញ ទើបជាការល្អ។
៣. បង្ហាញអត្តចរិតអាក្រក់របស់អ្នក ចំពោះការណាត់ជួបដំបូងៗ ជារឿងដែលអ្នកគួរចៀសវាង នេះមិនបានមានន័យថា អោយអ្នកលាក់ចរិត ឬអ្វីដែលជាធម្មជាតិរបស់អ្នកនោះទេ ប៉ុន្តែអ្នកក៏មិនគួរបញ្ចេញចរិត ឬកាយវិការមួយចំនួន ដែលធ្វើអោយអ្នកម្ខាងទៀត ពិបាកនឹងទទួលយកដែរ។
៤. ចោលបាន ចោលទៅ ចរិត ទូរស័ព្ទ ជាជីវិតហ្នឹង នេះជាទម្លាប់ដ៏មហាសែនអាក្រក់ អ្នកគួរតែផ្លាស់ប្តូរ និងគួរចៀសវាង ជាពិសេសនៅពេលដែលចេញ ទៅជួបមនុស្សនៅខាងក្រៅ។ ការចុច ឬឆែកទូរស័ព្ទ ក្នុងអំឡុងការសន្ទនា ជាទង្វើបង្ហាញពីការមិនយកចិត្តទុកដាក់ និងមិនអោយតម្លៃ។
៥. កុំធ្វើតាមតែចិត្តខ្លួនឯង ព្រោះធ្វើអ្នកម្ខាងទៀត អាចមានអារម្មណ៍ថា អ្នកយកតែចិត្តខ្លួនឯង មិនខ្វល់ពីអ្នកនៅក្បែរខ្លួន រហូតអាចធ្វើអោយនាង ធុញទ្រាន់ចំពោះការណាត់ជួបនេះ ៕