- 2020-12-22 06:00:00
- សុខភាព
អាហារ ៦ ប្រភេទជនជាតិជប៉ុនណែនំាឲ្យបរិភោគក្នុងការកាត់បន្ថយភាពតានតឹង
- 2020-12-22 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៦ ប្រភេទជនជាតិជប៉ុនណែនំាឲ្យបរិភោគក្នុងការកាត់បន្ថយភាពតានតឹង
ចន្លោះមិនឃើញ
ភាពតានតឹងតែងតែកើតមានលើមនុស្សគ្រប់រូប ប្រសិនបើអ្នកមានភាពស្មុគស្មាញអ្នកគប្បីស្វែងរកវិធីដោះស្រាយ ឬកាត់បន្ថយតាមដែលអាចធ្វើបានជាបន្ទាន់។ ហេតុដូចនេះហើយ ជនជាតិជប៉ុនចែករំលែកជាមួយនឹងអាហារ៦ប្រភេទជួយកាត់បន្ថយភាពតានតឹងរបស់អ្នកបាន។ អាហារទំាងនោះរួមមាន៖
១. សាច់ជ្រូក
សាច់ជ្រូកប្រភេទ tenderloin និង sirloin គឺសំបូរទៅដោយវីតាមីន B1 ព្រោះ១០០ក្រាមនៃសាច់ប្រភេទនេះស្មើនឹង ០,៩០ ទៅ ០,៩៨ មីលីក្រាមនសវីតាមីន B1។ បន្ថែមពីនេះ សាច់ជ្រូកក៏សម្បូរទៅដោយប្រូតេអ៊ីនក្នុងការការផលិតអរម៉ូននិងប្រព័ន្ធប្រសៃប្រសាទជួយការពារភាពតានតឹងផងដែរ។
២. Katsuo ឬ ត្រីឆៅ
វាជាប្រភេទអាហារជួយបន្ធូរភាពតានតឹងបានយ៉ាងល្អ។ នោះក៏ព្រោះតែសាច់ត្រីសម្បូរទៅដោយវីតាមីន B5 ឬ អាស៊ីត pantothenic ជាវីតាមីនជំនួយដល់ក្រពេញ។ លើសពីនេះ វាក៏ជម្រុញដ៏ការផលិតអរម៉ូន ដែលជួយថែរក្សាសុខភាពស្បែកនិងប្រព័ន្ធសរសៃប្រសាទ។ មិនត្រឹមតែប៉ុណ្ណោះ សាច់ត្រីនេះក៏ជួយផលិតកោសិកាឈាមក្រហមនិងថែរក្សាសុខភាពប្រព័ន្ធប្រសាទផងដែរ។
ចុចអានបន្ត៖ មូលហេតុ ៤ នេះហើយដែលធ្វើឲ្យសក់អ្នកជ្រុះឥតល្ហែ
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិសំបូរទៅដោយជាតិម៉ាញេស្យូមណាស់ ព្រោះ១០០ក្រាមនៃគ្រាប់ធញ្ញជាតិស្មើនឹង ២០០ក្រាមនៃជាតិម៉ាញេស្យូម។ ហើយម៉ាញេស្យូមនេះផងដែរគឺជារ៉ែដ៏សំខាន់ក្នុងការសំយោគ Serotonin ដែលជាសារធាតុជម្រុញឲ្យអ្នកមានភាពសប្បាយរីករាយ។ បន្ថែមពីនេះ វាក៏ជួយគ្រប់គ្រងកម្រិតអរម៉ូនករទីសូលក្នុងរាងកាយអ្នក ហេតុដូចនេះហើយគ្រាប់ធញ្ញជាតិគឺល្អសម្រាប់រាងកាយអ្នក។
៤. ផ្លែចេក
ការទទួលទានផ្លែចេកមួយផ្លែនឹងផ្តល់ ៨០ Kcal នៃថាមពល តែវាសំបូរទៅដោយវីតាមីន B ដែលជួយកាត់បន្ថយការហត់អស់កម្លំាងនិងភាពតានតឹង។ វាក៏មានផ្ទុកជាតិម៉ាញេស្យូម ធ្វើឲ្យអ្នកមានថាមពល រាងកាយបានសម្រាកនិងស្រស់ស្រាយដែរ។
៥. ទឹកដោះគោ និង ទឹកដោះគោជូរ
ទឹកដោះគោ និង ទឹកដោះគោជូរគឺពោរពេញទៅដោយកាល់ស្យូមដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងចិត្តអ្នកមិនងាយឲ្យអ្នកមានអារម្មណ៍ស្មុគស្មាញ។
ចុចអានបន្ត៖ ជំងឺទាំង ៥ ប្រភេទនឹងតាមហៅរក ប្រសិនបើអ្នកមិនចោលទម្លាប់ញុំាចំណីខុសរបៀបនេះ
៦. ផ្លែឈើសម្បូរវីតាមីន C
ផ្លែក្រូច ផ្លែគីវី និងក្រូចឆ្មារសុទ្ធសឹងតែជាផ្លែឈើពោរពេញទៅដោយវីតាមីន C ព្រោះវាមានមុខងារក្នុងការបន្ធូរភាពតានតឹង ជួយពង្រឹងប្រព័ន្ធសុំា ពិសេសជួយធ្វើឲ្យស្បែកអ្នកស្រស់ភ្លឺថ្លា។ ដូច្នេះហើយ ប្រសិនបើអ្នកមានអារម្មណ៍ស្មុគស្មាញ អ្នកគប្បីសាកល្បងបរិភោអាហារទំាង៦មុខនេះ៕
រូបភាព៖ Pinterest