- 2020-12-21 16:00:00
- សុខភាព
ចង់ឲ្យកូននិងខ្លួនឯងស្អាត ហើយសុខភាពល្អ អ្នកម៉ាក់កុំមើលរំលងផ្លែឈើ១មុខនេះ
- 2020-12-21 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យកូននិងខ្លួនឯងស្អាត ហើយសុខភាពល្អ អ្នកម៉ាក់កុំមើលរំលងផ្លែឈើ១មុខនេះ
ចន្លោះមិនឃើញ
អ្នកម៉ាក់គ្រប់គ្នាពេលពពោះប្រាកដជាចង់ឲ្យខ្លួនឯងស្អាត និងចង់ឃើញកូនខ្លួនឯងកើតមកមានសុខភាពល្អ និងគួរឲ្យស្រលាញ់ហើយ។ មង្ឃុត ជាផ្លែឈើមួយប្រភេទដែលជួយបង្ការភាពស្លេកស្លាំង ជួយឲ្យឆ្អឹងទារកកាន់តែរឹងមាំជាដើម អ៊ីចឹងហើយអ្នកម៉ាក់មិនគួរមិនមើលរំលងផ្លែឈើដែលពោរពេញដោយអត្ថប្រយោជន៍នេះទេ។
បង្ការភាពស្លេកស្លាំង
ផ្លែមង្ឃុត ជួយសម្រួលដល់ដំណើរការកោសិកាឈាមនិងការពារភាពស្លេកស្លាំង។ លើសពីនេះទៀត វាធ្វើឲ្យប្រសើរឡើងនូវលំហូរឈាម ដោយជួយពង្រឹងសរសៃឈាម និងអាចការពារយើងបានពីជំងឺមួយចំនួនដូចជា ស្ទះសរសៃឈាមបេះដូង កូឡេស្តេរ៉ុលឡើងខ្ពស់ និងការឈឺចាប់ដើមទ្រូងធ្ងន់ធ្ងរ។
ជួយការពារស្បែករបស់អ្នកម៉ាក់
ដោយសារវាសម្បូរដោយវីតាមីន A និង C ហើយនិងសារធាតុប្រឆាំងអុកស៊ីតកម្ម ការញ៉ាំផ្លែមង្ឃុតឲ្យបានទៀងទាត់ជាវិធីមួយដែលជួយផ្ដល់សំណើមដល់ស្បែក និងការពារស្បែកពីជំងឺផ្សេងៗអំឡុងពេលមានផ្ទៃពោះ។ លើសពីនេះយកទឹកមង្ឃុតលាបលើស្បែកនឹងជួយព្យាបាលស្បែកពីបញ្ហាដូចជាសើស្បែកនិងកើតមុនជាដើម។
ជួយការពារប្រព័ន្ធប្រសាទរបស់ទារក
វត្តមានអាស៊ីតហ្វូលីកក្នុងផ្លែមង្ឃុតជួយការពារភាពពិការ និងប្រព័ន្ធប្រសាទរបស់កុមារ និងជួយឲ្យអ្នកម៉ាក់កំពុងពពោះមានសុខភាពល្អទៀតផង។
ជួយឲ្យឆ្អឹងទារករឹងមាំ
មង្ឃុតសម្បូរដោយសារជាតិ manganese ដែលជួយពង្រឹងឆ្អឹង និងជួយបង្កើតឆ្អឹងខ្ចី។ manganese ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងល្អមួយដែរ វាជួយឲ្យម្ដាយនិងទារកប្រឆាំងនឹងកោសិកាខូចខាតពីរ៉ាឌីកាល់សេរី។
ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
វាជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដែលជួយឲ្យអ្នកម៉ាក់កំពុងពពោះមានប្រព័ន្ធភាពស៊ាំល្អ កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗដល់ទារក។ វីតាមីន C ក៏ជារំញោចមួយក្នុងការផលិត collagen ឲ្យស្បែកដែរ ហើយវាគឺជារឿងសំខាន់ណាស់សម្រាប់ស្ត្រី។
កាត់បន្ថយហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល
ផ្លែមង្ឃុត គឺមានសារប្រយោជន៍ណាស់ក្នុងការការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬជំងឺរញ្ជួយសាច់ដុំចំពោះស្ត្រីមានផ្ទៃពោះ។ ការរកឃើញតាមរយៈការសិក្សាមួយបានបង្ហាញថាប្រសិទ្ធភាពនៃ cardioprotective ដែលមានក្នុងមង្ឃុតមានទំនាក់ទំនងទៅនឹងប្រព័ន្ធការពារជាលិកាប្រឆាំងនឹង តក់ស៊ី និង peroxidation ។
ជួយបំបាត់អាការៈទល់លាមក
គ្មានអ្វីប្លែកទេដែលស្ត្រីមានផ្ទៃពោះមានអាការៈទល់លាមក។ តែនៅពេលញ៉ាំមង្ឃុត ការទល់លាមកនឹងត្រូវបានកាត់បន្ថយ ដោយសារតែជាតិសរសៃរបស់វាជួយឲ្យពោះវៀនធ្វើការកាន់តែរលូនជាងមុន។
ការពារពីការកើតជំងឺមហារីក
មង្ឃុតមានសារធាតុ Xanthones ដែលមានផលប្រយោជន៍ប្រឆាំងនឹងជំងឺមហារីក។ វាជួយការពារការកើនឡើងនៃកោសិកាមហារីកចំពោះស្ត្រីមានផ្ទៃពោះនិងទារក។ Xanthones ជាអង់ទីអុកស៊ីដង់ដ៏មានប្រសិទ្ធភាពក្នុងការការពាររាងកាយពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី និងជំងឺរ៉ាំរ៉ៃ៕
ចុចអាន៖ ហានិភ័យសុខភាព ៧យ៉ាង ស្រីៗមិនគួរមើលរំលងដាច់ខាត